កីឡា
សមាជិកថ្មីរបស់ក្លិបអង្គរស៊ីធីជាបងប្អូនជីដូន Mouzinho របស់វិសាខា
ក្រុមបាល់ទាត់អង្គរស៊ីធីបានសម្រេចចុះកុងត្រានាំយកកីឡាករខ្សែបម្រើវ័យ១៩ឆ្នាំរបស់ជម្រើសជាតិទីម័រខាងកើត ដើម្បីពង្រឹងក្រុម ក្នុងការប្រកួតប្រជែងក្នុងលីគទី២របស់កម្ពុជា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

Cristevao Fernandes គឺជាកីឡាករទី១ដែលអង្គរស៊ីធីបាននាំយកមកក្នុងរដូវកាលនេះ។ ក្នុងវ័យត្រឹមតែ១៩ឆ្នាំ កីឡាកររូបនេះមានបទពិសោធច្រើនជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ដោយធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិចាប់ពីកម្រិតអាយុក្រោម១៩ឆ្នាំ ២៣ឆ្នាំ និងឈុតធំ។
មុនពេលផ្ទេរមកកាន់ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប់ Cristevao Fernandes ជាកីឡាកររបស់ក្លិប SLB Laulara ដែលរូបគេជាបងប្អូនជីដូនមួយរបស់កីឡាករវិសាខា Mouzinho ជាកីឡាករទីម័រខាងកើតដំបូងគេមកលេងនៅទឹកដីកម្ពុជា។

ក្រុមអង្គរស៊ីធីដែលដឹកនាំដោយលោក Charlie Pomroy ជាគ្រូកម្រិត UEFA A License និង AFC A License បានដឹងច្បាស់ពីគុណភាពរបស់ខ្សែបម្រើកណ្ដាលរូបនេះ និងការនាំយកកីឡាករវ័យក្មេងរូបនេះក៏ជាផ្តល់ឱកាស ឲ្យរូបគេបានបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងលីគទី២។
លោក Charlie Pomroy បានបញ្ជាក់ថា លោកមិនត្រឹមតែរំពឹងទុក Cristevao ឲ្យជួយក្រុមក្នុងរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែលោកចង់ឃើញកីឡាកររូបនេះអភិវឌ្ឍខ្លួនរហូតឈានទៅលេងនៅក្លិបលីគកំពូល ព្រោះនេះជាគោលការណ៍របស់ក្លិបនៅខេត្តសៀមរាបដែលផ្តោតសំខាន់លើការអភិវឌ្ឍយុវជននៅកម្ពុជា។

នេះក៏ជាបទពិសោធថ្មីមួយទៀតសម្រាប់កីឡាករ Cristevao Fernandes ដែលចូលរួមជាមួយក្លិបអង្គរស៊ីធី និងសង្ឃឹមថា រូបគេធ្វើបានល្អក្នុងការប្រកួត ហើយឱកាសបានផ្ទេរទៅកាន់ក្លិបនៅលីគកំពូលកម្ពជានាពេលអនាគត។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមអង្គរស៊ីធី នឹងប្រកួតជាមួយក្រុមបាល់ទាត់ឡាយហ្វខេត្តព្រះស៊ីហនុ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ