Connect with us

កីឡា

ហេតុអ្វី ផាច សុជាវីឡា ចូលភ្នំពេញក្រោនជាកន្លែងប្រកួតប្រជែងខ្លាំង?

បានផុស

នៅ

ក្លិប​បាល់ទាត់​ភ្នំពេញក្រោន​បាន​ក្លាយ​ជាផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កីឡាករ ផាច សុជាវីឡា ឲ្យ​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ដូច​បំណង​ប្រាថ្នា បន្ទាប់​ពី​រូប​គេ​បាន​ចូល​រួម​ជា​ក្លិប​ជើង​ឯក​លីគ​កំពូល​កម្ពុជា​៨​សម័យ​កាល​កាល​ពី​ដើម​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជាសមាជិក​ថ្មី រូប​គេ​បាន​ចូល​រួម​ជា​មួយ​មិត្ត​ក្រុម​​ជួយ​ឲ្យ​​ក្រុម​ភ្នំពេញក្រោន ​បាន​​ឡើងទៅដល់វគ្គចែកពូលពានរង្វាន់ AFC Cup ឆ្នាំ២០២៣ បន្ទាប់​ពី​ឈ្នះ​​លើ​ក្រុម​ជើង​លីគ​ឡាវ Young Elephants ដោយ​លទ្ធផល ៣-០ វគ្គ​ជម្រុះ​បឋម​ និង​បន្ត​ឈ្នះ Tampines Rover ២-៣ នៅ​វគ្គ​ខ្វែង។

ការ​ចូល​រួម​ជា​មួយ​ក្លិប​ជោគជ័យ​ដែល​សំបូរ​​ដោយ​កីឡាករ​​ល្អ​ៗ​គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​លំបាក​សម្រាប់​កីឡាករ​ម្នាក់​ៗ​ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក ប៉ុន្តែ​សម្រាប់​​អតីតខ្សែបម្រើ​ការពាររបស់ក្លិបអគ្គិសនីកម្ពុជា ផាច សុជាវីឡា ដែលចូលចិត្តការប្រកួតប្រជែង​អ្វីថ្មីៗ​នេះ​​គឺ​ការហ៊ាន​ប្រឈម​នឹង​កន្លែង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ទើប​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​មាន​ការ​អភិវឌ្ឍ​ឈាន​ឆ្ពោះ​ទៅ​បំណង​ប្រាថ្នា​របស់​ខ្លួន។

ផាច សុជាវីឡា បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំមុនពេលចូលរួមជាមួយ​ភ្នំពេញក្រោន ខ្ញុំដឹងថា នៅទីនោះមានការប្រកួតប្រជែងខ្លាំង។ អីចឹង​ខ្ញុំអាចនឹងមិនសូវ​ទទួល​បាន​ឱកាស​លេង តែ​ខ្ញុំនៅតែ​ចូលរួម ពីព្រោះខ្ញុំ​​ចង់​ដឹង​ពីសមត្ថភាពខ្លួនឯង។ នៅ​កន្លែង​ការ​ប្រកួត​ប្រជែង​ខ្ពស់​គឺ​ជា​កន្លែង​ដែល​យើង​ដឹង​កម្រិត​របស់​ខ្លួន និង​ត្រូវ​ពង្រឹង​អ្វី​បន្ថែម។ ជា​ពិសេស​រៀន​ពីសិស្សច្បងដើម្បី​អភិវឌ្ឍ​ខ្លួន»។

តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ផ្ទាល់​ខ្លួន បូក​រួម​ទាំង​គ្រូ​បង្វឹក​ពូកែ​ប្រើ​ប្រាស់​កីឡាករ​ទៀត​នោះ​បាន​ធ្វើ​ឲ្យ​ សុជាវីឡា​ លេច​ធ្លោ​លើ​ទី​លាន​ទាំង​ការ​ប្រកួត​លីគ និង AFC Cup រហូត​​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ថែម​ទៀត​ផង។ 

ចំណែក លោក Oleg Starynskyi ​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន បាន​លើក​ឡើង​ថា ៖«ខ្ញុំ​រីករាយចំពោះ​ ផាច សុជាវីឡា ព្រោះក្តីស្សមៃ​របស់​គាត់​ចង់ជាប់ជម្រើសជាតិ​បាន​សម្រេច។ នេះក៏ជាហេតុផល​មួយ​ដែលរូបគេចូលរួមជាមួយ​ភ្នំពេញក្រោន។ ខ្ញុំបានទាក់ទង​កីឡាករមួយចំនួនដែរ ប៉ុន្តែ​អ្នក​ខ្លះបានបដិសេធ​ ដោយសារ​ពួក​គេ​គិតថា ការចូល​រួម​ជា​មួយ​ភ្នំពេញក្រោន ប្រហែល​ជា​នឹង​មិន​សូវ​បាន​លេង​ទេ។ យ៉ាងណា សុជាវីឡា ចូលចិត្តប្រកួតប្រជែង ទោះក្នុងតំណែងដែលគាត់លេង មានកីឡាករ សឿត​ បារាំង ដ៏​ល្អ​ម្នាក់​​ក៏ដោយ ក៏​គាត់សម្រេច​មក​ចូល​រួម​ជា​មួយ​​យើង​ដើម្បី​រៀន​សូត្រ​អ្វី​ដែល​ថ្មី​ពី​រៀម​ច្បង»។

កីឡារករ ផាច សុជាវីឡា ​បាន​ចាប់ផ្តើមលេងបាល់ដំបូងក្នុងពានរង្វាន់តាមសាលារៀន​ បន្ទាប់មក រូបគេ​បានធ្វើតេស្ត​ជាប់​នៅក្រុម​យុវជន​ព្រះខ័នរាជស្វាយរៀងអាយុក្រោម១៥ឆ្នាំ។ ក្រោយ​មក រូប​គេ​បាន​ធ្វើ​តេស្ត​ជាប់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ដើម្បី​បាន​ហ្វឹក​ហាត់​កីឡា​បាល់ទាត់​​កម្រិត​អាជីព​កាន់​តែ​ខ្ពស់។

ក្រោយ​ចំណាយពេលវេលា៤ឆ្នាំ​នៅ​សាលាបាល់ទាត់ជាតិបាទី និង​ជា​ពេល​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ​ ផាច សុជាវីឡា បានចូលរួមជាមួយក្លិបបាល់ទាត់អគ្គិសនីកម្ពុជា អស់រយៈពេល​៤ឆ្នាំ​ដែល​ជា​កន្លែង​​​​​បាន​ឈ្នះ​​ជើង​ឯក​លីគទី២ ឆ្នាំ​២០២២ និង​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៦ ​​​មុនពេល​ចូល​រួម​ជា​មួយ​ភ្នំពេញក្រោន​ក្នុង​រដូវ​កាល​២០២៣-២៤៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម