Connect with us

កីឡា

ឃាន់ សុប៉ិន ស្ទើរបោះបង់​ចោលបាល់ទាត់ដោយសារបញ្ហាគ្រួសារ

បានផុស

នៅ

ខ្សែប្រយុទ្ធ​របស់​បឹងកេត​ ឃាន់ សុប៉ិន ដែល​ទើប​ត្រូវបានហោះហៅចូល​ក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជាឈុតធំ​បាន​តស៊ូ​​នឹង​បញ្ហា​ប្រឈម​ក្នុង​គ្រួសារ​ដើម្បី​បន្ត​លេង​បាល់ទាត់​រហូត​​​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុប៉ិន ត្រូវ​បាន​កោះ​ហៅ​ចូល​រួម​ក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជាក្រោមអាយុ​២៣ឆ្នាំ​ដែល​បាន​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship ឆ្នាំ​២០២៣ នៅ​ប្រទេស​ថៃ ខណៈ​ក្រុម U23 កម្ពុជា​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល A បន្ទាប់​ពី​ឈ្នះ១​ប្រកួត ស្មើ១​ប្រកួត និង​ចាញ់​១​ប្រកួត។ រូប​គេ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្សែ​ប្រយុទ្ធ​​របស់​ក្លិប​បឹង​កេត​រូប​នេះ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​ថែម​ទៀត​ដែល​នឹង​​​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជម្រើស​ហុងកុង នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា និង​ ម៉ាកាវ នៅ​​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

មុន​ពេល​ឈាន​ដល់សម្រេច​តាម​បំណង​ប្រាថ្នា​ជាប់​ជម្រើស​ជាតិ ឃាន់ សុប៉ិន​ ស្ទើរតែបោះបង់​ចោល​ការលេងបាល់ទាត់ ដោយសារបញ្ហាគ្រួសារ។ តាម​ពិត​ទៅ ឪពុករបស់​ខ្លួនមិន​គាំទ្រនិងហាមឃាត់ក្នុងការលេងបាល់ទាត់។

សុប៉ិន បានប្រាប់សារព័ត៌មាន​«កម្ពុជាថ្មី»ថា ៖«រឿង​ពិបាកសម្រាប់ខ្ញុំមុន​មាន​ថ្ងៃនេះគឺដោយសារបញ្ហាជីវភាពគ្រួសារ។ ឪពុកខ្ញុំហាមឃាត់ មិនចង់ឲ្យខ្ញុំលេងបាល់ទាត់​ទេ តែ​ដោយការស្រឡាញ់ ខ្ញុំបានលួចលេង និងបន្តរហូត​បាន​ចូល​រួម​ជា​មួយ​ក្លិប​អាជីព»។

«នៅឆ្នាំ២០១៨ ខ្ញុំ​បាន​លេងជា​ផ្លូវការដំបូង តំណាង​ឲ្យក្រុម​ខេត្តសៀមរាប ក្នុងពានរង្វាន់ស៊ែលកាត។ ពេលនោះ ខ្ញុំ​លេង​អត់​បានល្អទេ ​តែ​ក៏អរគុណលោកគ្រូបង្វឹក ដែល​​ផ្តល់​ឱកាស​ឲ្យ​​ខ្ញុំលេងបន្ត​ក្នុងក្រុម។ ក្នុងឆ្នាំ២០១៩ ខ្ញុំក៏បានចូលរួម​នៅ​សាលាបាល់ទាត់ជាតិបាទី»។ សុប៉ិន បាន​បញ្ជាក់។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ និង​បាល់ទាត់​រយៈ​ពេល​៤​ឆ្នាំ​នៅ​បាទី ឃាន់ សុប៉ិន ត្រូវ​បាន​ក្លិប​បាល់ទាត់​បឹងកេត​​ទទួល​យក​ឲ្យ​​ចូល​រួម​ជា​មួយ​នៅ​​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ បន្ទាប់​ពី​​លីគ​រដូវ​កាលមុន​បាន​បញ្ចប់។

ការ​ប្រកួត​នៅ​ដើម​រដូវកាល​ថ្មី​២០២៣-២៤ សមាជិក​ថ្មី​របស់​បឹងកេត​បាន​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ ខេមបូឌានលីគ​ខាប់ និង​​ខេមបូឌានព្រីមៀរលីគ​​។ នៅ​ពេលសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ជ្រើស​រើស​ក្រុម​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​ត្រៀម​ទៅ​ប្រកួត AFF U23 Championship នៅ​ប្រទេស​ថៃ រូប​គេ​ត្រូវ​បាន​ក្រុម​ការងារ​ក្លិបបឹងកេត បាន​បញ្ជូន​ឈ្មោះ​ឲ្យ​ចូល​រួម​ធ្វើ​តេស្ត។ ​ទី​បំផុត លោក Félix Dalmás គ្រូបង្វឹក​ក្រុមជម្រើសជាតិកម្ពុជា​បាន​ជ្រើស​រើស​យក​រូប​គេ​ក្នុង​ចំណោម​កីឡាករ​២៣​នាក់​ចុង​ក្រោយ។

ឃាន់ សុប៉ិន បានបន្ថែមថា៖«កាលប្រកួតដំបូងនៅថៃប៉ះជាមួយក្រុមព្រុយណេក្នុងវគ្គទី១ ខ្ញុំលេង​ភ័យ​@ តែលោកគ្រូ Félix បានឲ្យកម្លាំងចិត្ត និងប្រាប់ខ្ញុំឲ្យហ៊ានលេង កុំខ្លាចគូប្រកួត ហើយនៅវគ្គទី២ខ្ញុំក៏ធ្វើបានល្អ។ ចំណែក​២ប្រកួតបន្ទាប់ទៀតខ្ញុំលេងដោយទំនុកចិត្ត និងមិន​ភ័យខ្លាចទៀតទេ»។

ក្រោយចប់​ពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ លោក Félix Dalmás គ្រូបង្វឹក​ក្រុមជម្រើសជាតិកម្ពុជា​​បានសម្រេច​ជ្រើស​រើស​ ឃាន់ សុប៉ិន​ ចូលរួមក្រុមជម្រើសជាតិ​កម្ពុជាឈុត​ធំ​ថែម​ទៀតដើម្បីត្រៀមការប្រកួតមិត្តភាពជាជាមួយ ហុងកុង និង ម៉ាកាវ។ នេះក៏ជាជោគជ័យ​ថ្មីមួយទៀត​ដែល​​រូបគេ​បាន​សម្រេច​បាន​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម