Connect with us

កីឡា

មន្ត្រី​របស់​FIFAជាប់ឆ្នោតជាប្រធានបាល់ទាត់ម៉ាលី ទោះកំពុងនៅក្នុងពន្ធនាគារ

បានផុស

នៅ

សមាជិកក្រុមប្រឹក្សានៃ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) លោក Mamoutou Touré ត្រូវបានបោះឆ្នោតជ្រើសរើសឡើងវិញដោយមិនមានការជំទាស់​ដើម្បីក្លាយ​ជាប្រធានសហព័ន្ធបាល់ទាត់​ប្រទេស​ម៉ាលី (Femafoot) ទោះបីជាត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទកេងបន្លំមូលនិធិសាធារណៈក៏ដោយ បន្ទាប់ពីបេក្ខជន ៣នាក់ផ្សេងទៀតត្រូវបាន​ចាត់ទុកថាមិនមានសិទ្ធិឈរឈ្មោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Touré ស្ថិត​នៅ​ក្នុង​​ការ​ឃុំ​ខ្លួន​​កំពុង​​រង់ចាំការកាត់ទោស បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើទ្រព្យសម្បត្តិរដ្ឋសាធារណៈ និងការក្លែងបន្លំរវាងឆ្នាំ២០១៣ និង២០១៩ ក្នុងអំឡុងពេលលោកជានាយកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល នៅក្នុងរដ្ឋសភាម៉ាលី។

លោក និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវបាន​ចោទប្រកាន់ថាបានកេងបន្លំប្រាក់ចំនួន ២៨លានដុល្លារនៅក្នុងមូលនិធិរដ្ឋ។ ទោះបីករណីនេះកំពុងបន្តក៏ដោយ លោក Touré គឺជាបេក្ខជនតែម្នាក់គត់ក្នុងចំណោមបេក្ខជនទាំង ៤ដែលបានជាប់ឆ្នោត។

លោក Touré ​ធ្លាប់​កាន់​តួ​នាទី​ជា​ប្រធានសហព័ន្ធបាល់ទាត់ម៉ាលី​ក្នុងឆ្នាំ២០១៩ ហើយអាណត្តិថ្មីរបស់លោកមានរយៈពេល ៤ឆ្នាំរហូតដល់ឆ្នាំ២០២៧។

រដ្ឋមន្ត្រីកីឡារបស់ប្រទេសម៉ាលី លោក Abdoul Kassim Ibrahim Fomba បានសរសេរទៅកាន់អគ្គលេខាធិការ FIFA លោក Fatma Samoura នៃប្រទេសសេណេហ្គាល់ ដែលចាកចេញកាលពីដើមខែនេះ ដោយសម្តែងការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោត។

អ្នកសង្កេតការណ៍មកពីសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) និង FIFA បានចូលរួមមហាសន្និបាតវិសាមញ្ញដើម្បីត្រួតពិនិត្យការបោះឆ្នោត។ លោក Touré ក៏ជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ CAF និងក្រុមប្រឹក្សា FIFA ផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម