Connect with us

កីឡា

គ្រូ​ជំនាញ​៣​នាក់​វិភាគជំនួប​អ្នក​លេង​ក្បាច់ ឃីម បូរ៉ា ប៉ះក្របីព្រៃ ពេជ្រ សម្បត្តិ

បានផុស

នៅ

តារា​ក្បាច់​គុន​ខ្មែរ​​កំពុងល្បី​ឈ្មោះ ពេជ្រ សម្បត្តិ ប៉ះ​អ្នក​លេង​​ក្បាច់​ ឃីម បូរ៉ា បាន​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​សម្រាប់​អ្នក​វិភាគ និង​អ្នក​គាំទ្រ​ជជែក​វែក​ញែក​​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ មុន​ពេល​នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ជម្រះ​មន្ទិល​សង្ស័យ​នា​ចុង​សប្តាហ៍​នេះ។

ជំនួប​​នឹង​​​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​សង្វៀនទូរទស្សន៍​ជាតិ​កម្ពុជា​​ក្នុង​តំបន់ OCIC ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ​​ដែល​កីឡាករ​ទាំង​ពីរសុទ្ធ​តែ​ដាក់​ខ្សែ​ក្រវាត់​​ម្នាក់​១​គ្រឿង ដូច្នេះ​មាន​ន័យ​ថា អ្នក​ឈ្នះ​ការពារ​ខ្សែ​ក្រវាត់​ខ្លួន​បាន​ជោគជ័យ​ហើយ​ទទួល​បាន​ខ្សែ​ក្រវាត់​ Krud ទម្ងន់​៦០​គីឡូក្រាម​១​គ្រឿង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​សម្រាប់​កីឡាករ​ល្អ​កម្លាំង​រហស្សនាម​«ក្របីព្រៃ»​ ពេជ្រ សម្បត្តិ ជា​មួយ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃីម បូរ៉ា ដែល​​ជា​អ្នក​លេង​ក្បាច់ និង​ចិត្ត​សាស្ត្រ។ ជំនួប​នេះ​មាន​មតិ​លើក​ឡើង​ច្រើន​ណាស់​ពី​អ្នក​ជំនាញ​គុន​ខ្មែរ និង​អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ។

លោក នួន សូរីយ៉ា អតីត​កំពូល​អ្នក​ប្រដាល់​កំពុង​រស់​នៅ​​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា ក្បាច់​សំខាន់​របស់ ពេជ្រ សម្បត្តិ​ គឺ​បុក​ដៃ​គូ​ឲ្យ​អស់​កម្លាំង។ ​នៅ​ពេល​ដៃ​គូ​ចុះ​ខ្សោយ​អស់​កម្លាំង​គឺ​ជា​ឱកាស​ដែល​ត្រូវ​ផ្តួល​បាន​​ហើយ។ ឃីម បូរ៉ា ​ជា​កីឡាករ​មាន​ក្បាច់​គ្រប់​គ្រឿង​គឺ​កណ្តាប់​ដៃ ទាត់ ជង្គង់ និង​កែង ប៉ុន្តែ​​កម្លាំង​ខ្សោយ​​។ បូរ៉ា​​អាច​វ៉ៃ​៥​ទឹក​បាន​ល្អ​​ទាល់​តែ​ប៉ះ​ដៃគូ​វ៉ៃ​បច្ចេកទេសដូច​គ្នា ប៉ុន្តែ​​បើ ប៉ះ​ដៃ​គូ​វ៉ៃ​បុក​គឺ​គាត់​ពិបាក​ស៊ូ​បាន​៥​ទឹក​ពេញ​ណាស់។

សម្រាប់​ជំនួប​នេះ លោក នួន សូរិយ៉ា គិត​ថា ពេជ្រ សម្បត្តិ អាច​ឈ្នះ ដោយសារ​មាន​ប្រៀប​កម្លាំង។

ជា​មួយ​គ្នា​នេះ​ លោក សេន ប៊ុនថេន គ្រូ​បង្វឹក​ម្នាក់​ បាន​លើក​ឡើង​ថា គូ​នេះ​គឺ​៥០-៥០។ ប្រសិន​បើ ឃីម បូរ៉ា អស់កម្លាំង​ស៊ុហ្វ អាច​នឹង​ចាញ់ ពេជ្រ សម្បត្តិ ប៉ុន្តែ​ប្រសិន​បើ​មិនអស់​កម្លាំង​ស៊ុហ្វ​ទេ ពេជ្រ សម្បត្តិ​ អាច​ជា​អ្នក​ពិបាក​វិញ។

ចំណែក​លោក​គ្រូ​​ អេ ភូថង បាន​និយាយ​ច្បាស់​ៗ​ថា ប្រសិន​បើ ឃីម បូរ៉ា តតាំង​ទល់​​មុខ​គឺ​ពិបាក​របស់ ពេជ្រ សម្បត្តិ​ ហើយ ប៉ុន្តែ​ បូរ៉ា ជា​កីឡាករ​វ៉ៃ​ក្បាច់​ឆ្វេង​-ស្តាំ។ យ៉ាង​ណា សម្រាប់គូ​នេះ លោក​គ្រូ​ឲ្យ​ ឃីម បូរ៉ា មាន​៦០% ខណៈ ពេជ្រ សម្បត្តិ ៤០% ដោយសារ បូរ៉ា​ ជា​សិស្ស​ច្បង។

ពេជ្រ សម្បត្តិ ជា​កីឡាករ​វ៉ៃ​ប្រើ​កម្លាំង​ខ្លាំង មាន​អាវុធ​ធ្ងន់ និង​​ស្មារតី​ក្លាហាន ខណៈ ឃីម បូរ៉ា ជា​កីឡាករ​ប្រើ​ប្រាជ្ញា​ជា​មួយ​​បច្ចេកទេស​ និង​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់។ ជំនួប​នេះ​​​​ពាក់ហ្គង់​ដៃ​ និង​ប្រើ​ពេល​៥​ទឹក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម