កីឡា
ក្រោយទៅសង្គ្រោះនៅមន្ទីរពេទ្យ Sammy និយាយពីការចាញ់ ធន់ រិទ្ធី
កីឡាករប្រដាល់ថៃ សាមី បេនចាមែក បានចាញ់សន្លប់ក្រោមកណ្តាប់ដៃរបស់កីឡាករកម្ពុជា ធន់ រិទ្ធី ក្នុងទឹកទី២សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ Krud គុនខ្មែរអន្តរជាតិ នៅយប់ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជារហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ការប្រកួតនៅទឹកទី១ ធន់ រិទ្ធី ធ្វើបានយ៉ាងល្អដោយបានវាយត្រូវមុខ សាមី ជាច្រើនដៃដែលស្ទើរតែដួលម្តងៗទៅហើយ ប៉ុន្តែកីឡាករថៃម្នាក់នៅតស៊ូ និងទប់ទល់រហូតចប់ទឹកទី១។ ចូលទឹកទី២ អ្នកលេងគុនខ្មែរនៅតែធ្វើបានល្អដោយចេញកណ្តាប់ធ្ងន់ៗ និងចំគោលដៅដែលបណ្តាលឲ្យកីឡាករថៃដួលត្រូវបានអាជ្ញាកណ្តាលរាប់៨លើកទី១។ បន្ទាប់មក ធន់ រិទ្ធី វាយឲ្យអាជ្ញាកណ្តាលរាប់លើកទី២ និងលើកទី៣ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
កាលពីយប់មិញនេះ សាមី បានចេញវីដេអូនិយាយថា ការប្រកួតនេះ កីឡាករកម្ពុជា ធន់ រិទ្ធី ពិតជាធ្វើបានល្អ។ រូបគេបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ រូបគេពិតជាទទួលស្គាល់ចំពោះបរាជ័យដ៏ធ្ងន់ធ្ងរនេះ។
សាមី បានពន្យល់ថា តាមពិតទៅរូបគេពិតជាប្រឹងប្រែង និងតស៊ូងើបឡើងដើម្បីតតាំងឡើងវិញដែរសម្រាប់ការប្រកួតនេះ ប៉ុន្តែនៅតែមិនអាចស៊ូទ្រាំនឹងទម្ងន់ដៃធ្ងន់របស់ ធន់ រិទ្ធី ដែលធ្វើឲ្យផ្ទៃមុខរបស់ខ្លួនហើមយ៉ាងដំណំ។
ទន្ទឹមជាមួយគ្នា សាមី បានអរគុណដល់អ្នកគាំទ្រទាំងកម្ពុជា និងថៃដែលបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីខ្លួន។
កាលពីយប់មិញនេះ សាមី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយសារត្រូវកណ្តាប់ដៃយ៉ាងធ្ងន់ធ្ងររហូតចេញក្អួត។
នេះជាការសងសឹកបានសម្រេចរបស់ ធន់ រិទ្ធិ បន្ទាប់ពីធ្លាប់ចាញ់ សាមី ម្តងហើយ ហើយក៏ជាជ័យជម្នះដែលធ្វើឲ្យកីឡាករកម្ពុជាក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិលើកដំបូងរបស់ខ្លួន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?