Connect with us

កីឡា

ផល សោភ័ណ្ឌ ក្លាយជាប៉ូលិសតាមក្តីស្រមៃរបស់ខ្លួន

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ផល សោភ័ណ្ឌ បានចូល​​ក្រប​ខណ្ឌ​រដ្ឋ​ជា​​ប៉ូលិស​នៅ​ក្រសួង​មហា​ផ្ទៃ​តាម​បំណង​ប្រាថ្នា​ច្រើនឆ្នាំមក​​ហើយ​ បន្ទាប់​ពី​រូប​គេ​​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​អាជីព​ប្រដាល់​អស់​រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​កន្លងមក។

ផល សោភ័ណ្ឌ បាន​ចាត់​ទុក​ការ​ទទួល​បាន​ក្រប​ខណ្ឌ​រដ្ឋ​ជា​ប៉ូលិស​នៅ​ក្រសួង​មហា​​ផ្ទៃ​នេះ​​​​គឺ​ជា​ក្តី​ស្រមៃ​ក្លាយ​ជា​ការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​របស់​ក្លិប​តាឡីដំរីមានរិទ្ធបាន​និយាយ​ថា ៖«ក្តីស្រមៃខ្ញុំច្រើន​ឆ្នាំ​បាន​ក្លាយ​ជា​ការ​ពិត។ អរគុណ​កីឡា​ប្រដាល់​ អរគុណ​ដល់​ ក្លិប​ប្រដាល់​តាឡីដំរីមានរឹទ្ធ​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ.! ជាពិសេស​អរ​គុណ​អ្នក​គាំទ្រ​របស់​ខ្ញុំ»។

ផល សោភ័ណ្ឌ ដែល​ជា​អតីត​កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ជា​​អ្នក​លេង​គុន​ខ្មែរ​មួយ​រូប​ដែល​​រក្សា​សមត្ថភាព​បាន​ល្អ​​យូរ​អង្វែង។ រហូត​ដល់​​ ​ឆ្នាំ​២០២៣​នេះ​រូប​គេ​​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់៥​គ្រឿង​គឺខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ IPCC, ខ្សែ​ក្រវាត់អន្តរជាតិខារ៉ាបាវ​២​គ្រឿង, ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ និង​ថ្មី​បំផុត​ខ្សែ​ក្រវាត់​គ្រុឌ​អន្តរជាតិ។

បច្ចុប្បន្ន​នេះ មាន​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង​ជា​ច្រើន​រូប​​ទទួល​បាន​ក្រប​ខណ្ឌ​រដ្ឋ​ក្លាយ​ជា​ប៉ូលិស និង​ទាហាន​តាម​រយៈ​អាជីព​ប្រដាល់​។ នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ពួក​គេ​​ទទួល​បាន​ចំណូល​សម្រាប់​​ចិញ្ចឹម​គ្រួសា​រ​នៅ​ពេល​​ឡើង​ប្រកួត​លែង​កើត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម