Connect with us

កីឡា

លន បញ្ញា ឈ្នះខ្សែក្រវាត់ទី៤ក្នុងអាជីពក្រោយផ្ដួលជើងខ្លាំងអាហ្រ្វិក

បានផុស

នៅ

កីឡាករគុនខ្មែរ លន បញ្ញា ​បាន​ផ្ដួលកីឡាករ អិនសេដូ ហ្គូមបេ នៅពាក់កណ្តាលទឹកទី៣​ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ទម្ងន់៦៥គីឡូក្រាម កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។

ជំនួបដ៏​ជក់​ចិត្ត​កាល​ពី​យប់​មិញ​ នៅ​ទឹកទី១ និងទឹកទី២ កីឡាករ ហ្គូមបេ ​បាន​ព្យាយាមសម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​​កីឡាករម្ចាស់​ស្រុក​បាន​ប្រើបច្ចេកទេសការពារ​យ៉ាង​ល្អ។ អ្វីៗបានប្រែប្រួលនៅពាក់កណ្ដាលទឹកទី៣ លន បញ្ញា ទាត់មួយជើងចូលពោះទឹកធ្វើឲ្យ ហ្គូមបេ ឈឺចុកចាប់និងមិន​អាចបន្តការប្រកួតបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយជ័យជម្នះនេះលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្វឹកកីឡាករ លន បញ្ញា និយាយថា៖«ខ្ញុំសប្បាយចិត្តដោយឃើញ បញ្ញា ធ្វើបានល្អក្នុងការប្រកួត។ ជាក់ស្តែងកីឡាករអាហ្រិកខាងត្បូង ព្យាយាមវ៉ៃឲ្យ បញ្ញា សន្លប់នៅទឹកទី១និងទី២ ប៉ុន្តែបញ្ញាអាចគ្រប់គ្រងស្ថានការបាន ហើយវាយបកឈ្នះវិញ»។

កីឡាករ អិនសេដូ ហ្គូមបេ ជា​ជើងខ្លាំងអាហ្រ្វិកខាងត្បូង ដែលធ្លាប់ប្រកួតស្មើពិន្ទុជាមួយជើងខ្លាំង​ថៃ Rodtang កាលពីឆ្នាំ២០១៧ និងចាញ់ខ្លាចាស់ សែនឆៃ កាលពីឆ្នាំ២០១៦។ រូប​គេ​មានប្រវត្តិប្រកួត ៦៥លើក ឈ្នះ៥៥ ចាញ់៥ មិនដែលស្មើ ផ្តួលដៃគូ ២១ដង។

លន បញ្ញា នៅតែដាក់គោលបន្តខំហ្វឹកហាត់និងចង់ស្វែងរកខ្សែក្រវាត់បន្ថែមទៀត ទោះបច្ចុប្បន្នរូបគេមានជាម្ចាស់ខ្សែក្រវាត់៤ស្ថាប័នផ្សេងគ្នា និង​ឈ្នះ​មេដាយ​មាស ប្រាក់​ស៊ីហ្គេម។ យប់មិញនេះក៏ជាសមិទ្ធផល​ថ្មី​សម្រាប់ក្លិបមជ្ឍមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលមានលោកគ្រូ ធន់ សុភា ជាគ្រូបង្វឹក ក្នុង​នោះ​កីឡាករ២រូបរបស់លោកគ្រូគឺ កីឡាករ លន បញ្ញា និង កីឡាករ ធន់ រិទ្ធី បាននាំខ្សែក្រវាត់ចំនួន ២គ្រឿងចូលក្លិប។

កីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា មិនទាន់ស្គាល់ពាក្យថាចាញ់ទេជាង៣ឆ្នាំហើយក្នុងការប្រកួតគុនខ្មែរ។ រូបគេ​ធ្លាប់ប្រកួត១០៣ដង ឈ្នះ៨២ ចាញ់១៧ ស្មើ៤និងផ្តួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៤២លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម