Connect with us

កីឡា

ក្រុម Al Shahaniya របស់ សៀង ចន្ធា កំពុងឈរ​លេខ១​ពូល A ពាន Qatar FA Cup

បានផុស

នៅ

ក្រុម​បាល់ទាត់ Al Shahaniya ដែល​ជា​ទ្រនំ​ថ្មី​របស់​កីឡាករ​បាល់ទាត់​កម្ពុជា សៀង ចន្ធា កំពុង​ឈរ​លេខ​១​ក្នុង​ពូល​នៃ​​ពាន​រង្វាន់ Qatar FA Cup បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Muaither ដោយ​លទ្ធផល ៧-០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រុម Al Shahaniya ដែល​មក​ពី​លីគ​កាតារ​លំដាប់​ទី​២​បាន​យក​ឈ្នះ​លើ​ក្រុមមក​ពី​លីគ​កំពូល​កាតារ Mesaimeer ដោយ​លទ្ធផល ៧-០។ ក្នុង​ចំណោម​គ្រាប់​ទាំង​៧​គ្រាប់​នេះ​កីឡាករ​កម្ពុជា​ សៀង ចន្ធា រក​បាន​១​គ្រាប់ បន្ទាប់​ពី​ដូរ​ចូល​ក្នុង​វគ្គ​ទី​២។

សៀង ចន្ធា ជា​កីឡាករ​កម្ពុជា​ទី​១​ទៅ​លេង​នៅ​លីគ​ទី​២​របស់​ប្រទេស​កាតារ និង​ក្លាយ​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​បង្អស់​រក​បាន​គ្រាប់​បាល់​នៅ​ប្រទេស​កាតារ។

នៅ​ពូល​ជា​មួយ​គ្នា​នេះ ក្រុម Mesaimeer​ បាន​យក​ឈ្នះ​លើ​ក្រុម Al Wakra ដោយ​លទ្ធផល ៤-១ ដូច្នេះ​ក្រុម Al Shahaniya មាន​៣​ពិន្ទុ​ កំពុង​ឈរ​លើ​កំពូល​តារាង​ពូល A។

ជាមួយ​គ្នា​នេះ​​នៅ​ពូល B ក្រុម Al Kharaityat ស្ថិត​នៅ​លេខ១ និង Qatar SC ស្ថិត​នៅ​លេខ​២​ដោយ​មាន​៣​ពិន្ទុ​ស្មើ​គ្នា ខណៈ​ក្រុម Al Waab លេខ​៣ និង​ក្រុម Al Arabi ស្ថិត​នៅ​លេខ​៤។

ពាន​រង្ចាន់ Qatar FA Cup ឆ្នាំ​២០២៣-២៤​នេះ​​​មាន​ក្រុម​ចំនួន២០​​ដែល​មក​ពី​លីគ​បាល់ទាត់​កំពូល​ និង​លីគ​លំដាប់​ទី​២​របស់​ប្រទេស​កត្តារ​ចូល​រួម​ប្រកួត​។ ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​​៥​ពូល ហើយ​ក្នុង​មួយ​ពូល​មាន​​​៤​ក្រុម​​ដូច​គ្នា។

  • ពូល A៖ Al Shahaniya, Mesaimeer, Al Wakra និង Muaither
  • ពូល B៖ Al Waab, Al Kharaitiyat, Al Arabi និង Qatar SC
  • ពូល C៖ Al Sailiya, Lusail, Al Gharrafa និង Al Sadd
  • ពូល D៖ Al Khor, Al Shamal, Umm Salal និង Al Rayyan
  • ពូល E៖ Al Bidda, Al Duhail, Al Markhiya និង Al Ahli.

ជាទូទៅ ពាន​​រង្វាន់​នេះ​កំណត់​​ឲ្យ​​ក្រុម​លំដាប់​ទាប​ទាំង​៨​នៅ​លីគ​កំពូល​កាតារ Qatar Stars League បូក​រួម​ជា​មួយ​​ក្រុម​ទាំង​៨​​​នៅ​លីគ​លំដាប់​ទី​២ Qatari Second Division  សរុប​​ចំនួន​១៦​ក្រុម​ត្រូវ​ប្រជែង​គ្នា​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២៣-២៤មាន​ក្រុម​​ចំនួន​២០​ចូល​រួម​ប្រកួត។

ពាន​រង្វាន់​នេះ​បាន​រៀបចំ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០២១ ដោយ​ ដោយ​​ក្រុម Al Sailiya បាន​ក្លាយ​ជា​ជើង​ឯក​ និង​លើក​ទី​២​ឆ្នាំ​២០២២ ដោយ​ក្រុម Al-Arabi បាន​ក្លាយ​ជាជើង​ឯក ហើយ​ឆ្នាំ​២០២៣នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​លើក​ទី​៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម