Connect with us

កីឡា

សៀង ចន្ធា«បង្ហាញសញ្ញាវិជ្ជមានសម្រាប់ជម្រើស១១នាក់ដំបូង»នៅកាតារ

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​​ សៀង ចន្ធា បានបង្ហាញ​ផល​វិជ្ជមាន​សម្រាប់​អាជីព​បាល់ទាត់​របស់​ខ្លួន​ដែល​បានចូល​រួម​ជា​មួយ​ក្លិប​​ Al Shahaniya FC នៃលីគ​ទី​២​របស់​ប្រទេស​កាតារ​រយៈ​ពេល​ប្រហែលជាង​មួយ​ខែ​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ប្រយុទ្ធ​លេខ​៩​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​ចូល​រួម​​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ ហុងកុង ទី​៧ ខែ​កញ្ញា និង​ម៉ាកាវ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា។

សៀង ចន្ធា បាន​រៀប​រាប់​ថា នៅ​ក្លិប​ថ្មី រូប​គេ​​ជួប​បញ្ហា​ប្រឈម​ច្រើន​ដូច​ជា ពេល​វេលា​​ខុស​ម៉ោង​គ្នា​នឹង​កម្ពុជា​​។ របៀប​នៃ​ការ​ស្នាក់​នៅ ម្ហូប​អាហារ​ និង​ការ​ហ្វឹក​ហាត់​ដែល​ខុស​ប្លែក​ច្រើន​ពី​កម្ពុជា។

«​​ពី​ដំបូង ធ្វើ​ឲ្យ​ខ្ញុំទ្រុឌ​ទ្រោម អត់​សូវ​មាន​កម្លាំង។ នៅ​ខ្មែរ ញាំ​ច្រើន​កម្លាំង​ពេញ តែ​នៅ​ទី​នោះ​អត់សូវ​បានញាំ​ ធ្វើ​ឲ្យ​មិន​សូវ​មាន​​កម្លាំង​។ ខ្ញុំ​បាន​ប្រាប់​ក្រុម​ការងារ​គ្រូ​បង្វឹក​ដែរ ហើយ​ពួក​គាត់​ជួយ​សម្រប​សម្រួល និង​ចាត់​ចែង​ឲ្យ​ខ្ញុំ​បាន​ល្អ​ដែរ»។ សៀង ចន្ធា បាន​រៀប​រាប់។

កីឡាករ​បន្ត​ថា ៖«មិន​ត្រឹម​តែ​គ្រូ​ធំ​ទេ សូម្បី​ក្រុម​ការងារ​គ្រូ​បង្វឹក​ទាំង​អស់​តែង​តែ​ផ្តល់​មតិ​យោបល់​ ពី​ព្រោះ​ខ្ញុំ​ជា​កីឡាករ​ថ្មី​ យើង​មិន​ទាន់​យល់​ច្បាស់​ពី​បច្ចេកទេស​របស់​ក្រុម បច្ចេកទេស​លេង​នៅ​លើ​ទី​លាន ពួក​គាត់​តែង​តែ​ប្រាប់​បាន​ច្រើន»។

តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​សម្រប​ខ្លួន​​តាម​ក្លិប​ថ្មី សៀង ចន្ធា ​តែង​តែ​ទទួល​បាន​ការ​ដាក់​ឲ្យ​ចូល​លេង​​ទាំង​ការ​ប្រកួត​មិត្តភាព និង​ពាន​រង្វាន់។ ជា​ពិសេស​ការ​ប្រកួត​ផ្លូវ​ការ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា រូប​គេ​ត្រូវ​បាន​ប្តូរ​ចូល​ក្នុង​វគ្គ​ទី២ និង​រក​បាន​១​គ្រាប់​​ដែល​ជា​គ្រាប់​បាល់​ដំបូង។

សៀង ចន្ធា បាន​និយាយ​ថា ៖«នេះ​ជា​ទំនុក​ចិត្ត​មួយ​ចំពោះ​អ្វី​ដែល​ខ្ញុំ​ខំ​ប្រឹង។ ខ្ញុំ​​ទទួល​បាន​ផល​ប៉ុណ្ណឹង​គឺ​​ជា​សញ្ញា​វិជ្ជមានសម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ដើម្បី​អភិវឌ្ឍខ្លួន និង​បង្ហាញ​សមត្ថភាព​ពិត​ប្រាកដ​ដើម្បី​ឱកាស​ជម្រើស​​១១​នាក់​ដំបូង។ ខ្ញុំ​គិត​ថា ប្រសិន​បើ​ខ្ញុំចំណាយ​ពេល​យូរ​បន្តិច​ទៀត ខ្ញុំ​​កាន់​តែ​ធ្លាប់​នឹង​ស្ថានភាព​នៅ​ទី​នោះ ខ្ញុំ​​អាច​នឹង​ទទួល​បាន​ការ​បង្ហាញ​ខ្លួន​ជម្រើស​១១​នាក់​ដំបូង​ច្រើន»។

ទោះ​បី​ជា​យ៉ាង​ណា សៀង ចន្ធា បាន​សង្កត់​ធ្ងន់​ថា នៅ​ទី​នោះ​មាន​ការ​ហ្វឹក​ហាត់​ធ្ងន់​ជាង​នៅ​កម្ពុជា ហើយ​កីឡាករ​ម្នាក់​សុទ្ធ​តែ​ប្រឹង​ប្រែង​ដើម្បី​​​ឱកាស​បង្ហាញ​ខ្លួន​លើ​ទី​លាន​ដូច​គ្នា។ ជា​ពិសេស​ក្នុង​នាម​ជា​កីឡាករ​បរទេស រូប​គេ​ត្រូវ​តែ​មាន​សមត្ថភាព គុណភាព និង​កម្រិត​លេង​មិន​​ឲ្យ​ក្រោម​កីឡាករ​ក្នុង​ស្រុក​​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម