Connect with us

កីឡា

ការប្រកួតនៅអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ នឹងត្រូវលេងក្នុងដី-ក្រៅដីវិញ ក្រោយខកខាន៧ឆ្នាំ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ ក៏ដូចជាក្លិបនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីប្រកួតរបស់ពួកគេក្នុងដី និងក្រៅដី ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។

រាល់ការប្រកួតរវាងក្រុមមកពីសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) និងសហព័ន្ធបាល់ទាត់សាធារណៈរដ្ឋឥស្លាមអ៉ីរ៉ង់ (FFIRI) ត្រូវបានលេងលើទឹកដីកណ្ដាល ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដោយសារភាពចលាចលនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះបានសរសើរ “កិច្ចព្រមព្រៀងដ៏សាមញ្ញមួយ” ដែលសម្រេចបានរវាងសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់។

កាល​ពីឆ្នាំ២០១៦ ទំនាក់ទំនងការទូតត្រូវបានកាត់ផ្តាច់រវាងប្រទេសឥស្លាម​ទាំងពីរ បន្ទាប់ពីបេសកកម្មរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសអ៉ីរ៉ង់ រួមទាំងស្ថានទូតត្រូវបានវាយប្រហារ បន្ទាប់ពីការប្រហារជីវិតរបស់បព្វជិត Shia Nimr al-Nimr នៅទីក្រុងរីយ៉ាដ។

អារ៉ាប៊ីសាអ៊ូឌីត ភាគច្រើនជានិកាយស៊ីអ៉ីត និងនិកាយស៊ុននី ដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាមនៅយេម៉ែន ដែលទីក្រុងតេអេរ៉ង់ គាំទ្រក្រុមឧទ្ទាម Houthi ខណៈពេលទីក្រុងរីយ៉ាដ កំពុងដឹកនាំសម្ព័ន្ធយោធាជាមួយរដ្ឋាភិបាល។

ប្រទេសទាំងពីរស្ថិតនៅលើភាគីប្រឆាំងក្នុងជម្លោះនៅលីបង់ និងស៊ីរីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែមីនា ឆ្នាំនេះ ប្រទេសចិនបានជួយសម្រុះសម្រួលកិច្ចព្រមព្រៀងមួយរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់ នៅពេល​ផែនការត្រូវបានធ្វើឡើងដើម្បីបើកស្ថានទូត បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។

ក្រោយមកទីក្រុង តេអេរ៉ង់ ក៏បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុង រីយ៉ាដ ក្នុងខែមិថុនា។ ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងតេអេរ៉ង់ និងស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mashhad ត្រូវបានបើកដំណើរការឡើងវិញផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម