Connect with us

កីឡា

ចប់​ការ​ប្រកួត U23 កម្ពុជា ស្មើ លីបង់ ២-២ ពាន AFC U23 Asian Cup

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​ (U23) បាន​​ប្រកួត​ស្មើ​នឹង​ក្រុម​ U23 លីបង់ ដោយ​លទ្ធផល ២-២ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ជម្រុះជើងឯក​ AFC U23 Asian Cup នៅ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី១​ ក្រុម​យុវជន​លីបង់​រក​បានគ្រាប់​បាល់​យ៉ាង​លឿន​ដោយ​បាន​បំប៉ោង​សំណាញ់​ទី​​របស់​កម្ពុជាដោយ​កីឡាករ Nasser នៅ​នាទី​ទី​៧​ដើម្បី​នាំ​មុខ ០-១ ប៉ុន្តែ​កម្ពុជា​បាន​តាម​ស្មើ​ ១-១ នៅ​នាទី​៤៥+២ ដោយកីឡាករ Chami ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

នៅ​វគ្គ​ទី​២ ក្រុម​កម្ពុជា​​លេង​បាន​យ៉ាង​ល្អ​ដោយ​បាន​​គ្រប់​គ្រង​បាល់ និង​នាំទៅ​តំបន់​គ្រោះ​ថ្នាក់​របស់​លីបង់​ជា​បន្ត​បន្ទាប់។ ទី​បំផុត ក្រុម​កម្ពុជា​រក​បាន​គ្រាប់​បាល់​ទី២​ដោយ​​កីឡាករ សរ រតនា ស៊ុត​ចូល​យ៉ាង​ស្អាត​ដើម្បី​នាំ​មុខ ២-១ នៅ​នាទី​៦៦ ប៉ុន្តែ​លីបង់​លេង​លឿន​ៗដោយ​​បាន​តាម​ស្មើ​ ២-២ នៅ​ពេល​អ្នក​ចាំទី​កម្ពុជា រ៉េត លីហេង ឡើង​ទៅ​ផុត ដោយ​កីឡាករ Karim Mekkaoui ស៊ុត​ចូល​នៅ​នាទី​​៧៤។

គ្រាប់​បាល់​ស្មើ ២-២ រក្សា​រហូត​ចប់​ការ​ប្រកួត​ដោយ​ក្រុម​ទាំង​ពីរ​ចែក​គ្នា​បាន​ម្នាក់​១​ពិន្ទុ។ ការ​ប្រកួត​បន្ទាប់ កម្ពុជា​ប៉ះ​ម៉ុងហ្គោលី ហើយ​លីបង់​ប៉ះ​ម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម