កីឡា
កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី រកបានពិន្ទុក្នុងពាន AFC U23 Cup យប់មិញ
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំនៅតំបន់អាស៊ានគឺ កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី រកបានពិន្ទុសម្រាប់ការប្រកួតជម្រុះ AFC U23 Asian Cup នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែព្រុយណេ ឡាវ និងសិង្ហបុរីមិនទទួលបានពិន្ទុទេ។
ការប្រកួតនៅពូល B ក្រុម U23 មីយ៉ាន់ម៉ា រកបាន១ពិន្ទុ បន្ទាប់ពីស្មើ ១-១ ជាមួយ គីជីស្ថាន។ នៅពេល C ក្រុម U23 វៀតណាម រកបាន៣ពិន្ទុពេញពីជ័យជម្នះលើកោះហ្គាំដោយលទ្ធផល ៦-០។
នៅពូល C ក្រុមយុវជនម៉ាឡេស៊ី រកបាន៣ពិន្ទុពេញ បន្ទាប់ពីឈ្នះក្រុមយុវជនបង់ក្លាដែសដោយលទ្ធផល ២-០។ ជាមួយគ្នានេះ នៅពូល H ក្រុម U23 ថៃលត់ហ្វីលីពីនយ៉ាងចាស់ដៃ ៥-០ ដើម្បីរកបាន៣ពិន្ទុពេញ ខណៈ U23 កម្ពុជារកបាន១ពិន្ទុតាមស្មើលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុមលីបង់នៅក្នុងពូល J។
បន្ទាប់ពីឆ្លងកាត់១ប្រកួតដូចគ្នា ក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ឈរលើកំពូលតារាងពូល J បន្ទាប់ឈ្នះម៉ុងហ្គោលី ៣-១ ខណៈ លីបង់ ស្ថិតនៅលេខ២ ហើយកម្ពុជាស្ថិតនៅលេខ៣ និងម៉ុងហ្គោលីលេខ៤៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ