កីឡា
សកម្មភាពជក់ចិត្ត កម្ពុជា ស្មើ ហុងកុង ១-១
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានស្មើដោយលទ្ធផល ១-១ ជាមួយហុងកុងសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងជំនួបដ៏ជក់ចិត្តស្ថិតក្រោមក្រសែភ្នែក អ្នកទស្សនាផ្ទាល់ប្រមាណជាង៣ម៉ឺននាក់ គ្រាប់បាល់មានតែ២គ្រាប់ប៉ុណ្ណោះដោយក្រុមភ្ញៀវ ហុងកុង បើកការនាំមុខនៅវគ្គទី១ដោយការស៊ុតហ្វ្រីឃីតរបស់កីឡាករ Everton Camargo នៅនាទី២១នៃវគ្គទី១។
នៅវគ្គទី២ ក្រុមម្ចាស់ផ្ទះកម្ពុជាសហការគ្នាលេងបានយ៉ាងល្អដោយបានគ្រប់គ្រងបាល់ និងដាក់សម្ពាធច្រើន បន្ទាប់ពីដូរកីឡាករថ្មីមួយចំនួនចូល។ នៅនាទី៨៦ កម្ពុជាទទួលបានពិន័យ១១ម៉ែត្រ ប៉ុន្តែកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតមិនបានសម្រេច។
យ៉ាងណា កម្ពុជានៅតែអាចបំប៉ោងសំណាញ់ទីរបស់ហុងកុងដើម្បីតាមស្មើ ១-១ ដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី៩០។
តាមរយៈលទ្ធផលនេះមានន័យថា កម្ពុជានៅមិនទាន់អាចយកឈ្នះហុងកុងបានឡើយក្នុងជំនួប៩លើករាប់ទាំងចុងក្រោយនេះ ក្នុងនោះស្មើ២ និងហុងកុងឈ្នះ៧លើក៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់