Connect with us

កីឡា

គ្រូ​ហុងកុង​សរសើរការលេងរបស់កម្ពុជាក្នុងវគ្គទី២លើសពីការរំពឹងទុក

បានផុស

នៅ

លោក Jorn Andersen គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​របស់​ហុងកុង​បាន​កោត​សរសើរ​ចំពោះ​ការ​លេង​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នៅ​វគ្គ​ទី​២ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ FIFA Days ​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ១-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានីភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ដ៏​ជក់​ចិត្ត​ស្ថិត​ក្រោម​ក្រសែ​ភ្នែក អ្នក​ទស្សនា​ផ្ទាល់​ជាង​២​ម៉ឺន​នាក់​ គ្រាប់​បាល់​​២​គ្រាប់​ប៉ុណ្ណោះ​​បាន​កើត​មាន​ឡើង ដោយ​​ក្រុម​ភ្ញៀវ ហុងកុង បើក​ការ​នាំ​មុខ​​នៅ​វគ្គ​ទី​១​​ពី​ការ​ស៊ុត​ហ្វ្រីឃីត​របស់​កីឡាករ Everton Camargo នៅ​នាទី​២១ ប៉ុន្តែ​នៅ​វគ្គ​ទី​២ ​នាទី​៨៦​ កម្ពុជា​ទទួល​បាន​ពិន័យ​១១​ម៉ែត្រ​ខណៈ​​កីឡាករ ចាន់ វឌ្ឍនាកា ស៊ុត​មិន​បាន​សម្រេច។ យ៉ាងណា កម្ពុជា​នៅ​តែ​អាច​បំប៉ោង​សំណាញ់​ទី​របស់​ហុងកុង​ដើម្បី​តាម​ស្មើ ១-១ ដោយ​កីឡាករ ស៊ិន សុផាណាត់ នៅ​នាទី​៩០។

ជា​រួម​ការ​ប្រកួត​នៅ​វគ្គ​ទី១ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ទេ​​ទាំង​ការ​គ្រប់គ្រង​បាល់ ដាក់​សម្ពាធ​ទៅ​តំបន់​ប្រយុទ្ធ និង​​បង្កើត​ឱកាស ខណៈ​ក្រុម​ភ្ញៀវ​ហុងកុង​បាន​​គ្រប់​គ្រង​បាល់យ៉ាង​ខ្លាំង និង​បង្កើត​ឱកាស​នៅ​តំបន់​គ្រោះ​ថ្នាក់​ជា​បន្ត​បន្ទាប់។

ទោះ​បី​ជា​យ៉ាង​ណា នៅ​វគ្គ​ទី​២ ក្រុម​កម្ពុជា​បាន​កែ​ប្រែ​ស្ថានការណ៍​ច្រើន​ទាំង​ការ​គ្រប់​គ្រង​បាល់ ទាំង​ការ​បង្កើត​ឱកាស​ទៅ​តំបន់​គ្រោះ​ថ្នាក់ និង​ស៊ុត​សំដៅ​ទី​របស់​ហុងកុង។ ជា​ពិសេស​ប្រហែល​ជា១៥​នាទី​ចុង​ក្រោយ កម្ពុជា​រឹត​តែ​ធ្វើ​បាន​ល្អ​នៅ​ពេល​ដូរ​កីឡាករ ចាន់ វឌ្ឍនាកា, គង់ លីហ៊ួរ, Nick Taylor និង ចន្ធា ចន្ទាកា​ ចូល​ដែល​បាន​បង្កើត​ឱកាស និង​រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១។

ក្នុង​សន្និសីទសារព័ត៌មាន​ក្រោយ​ការ​ប្រកួត លោក Jorn Andersen ​បាន​លើក​ឡើង​ថា កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​មែន​ទែន​នៅ​វគ្គ​ទី​១​ដោយ​បាន​គ្រប់​គ្រង​ស្ថានការណ៍ ដាក់​សម្ពាធ និង​បង្កើត​ឱកាស​រហូត​រក​បាន​គ្រាប់​បាល់។ ក្រុម​កម្ពុជា​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​នៅ​វគ្គ​ទី​១ ប៉ុន្តែ​បែរ​ជា​ធ្វើ​បាន​ល្អ​លើស​ពី​ការ​រំពឹង​ទុក​នៅ​វគ្គ​ទី​២។ ក្រុម​ភ្ញៀវ​បាន​លេង​ដោយ​ទំនុក​ចិត្ត លេង​ដោយ​គ្រប់​គ្រង​បាល់ និង​បង្កើត​ឱកាស​នៅ​តំបន់​ប្រយុទ្ធ​បាន​ច្រើន​ដែល​នេះ​គឺ​ខុស​ប្លែក​ខ្លាំង​នឹង​វគ្គ​ទី១។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​មិន​ពេញ​ចិត្ត​នឹង​ខ្សែ​ប្រយុទ្ធ​របស់​លោក​ទេ​ដោយ​មិនត្រឹម​តែ​ក្នុង​ការ​ប្រកួត​ជា​មួយ​កម្ពុជា​នេះ​ទេ ប៉ុន្តែ​ប៉ុន្មាន​ប្រកួតកន្លង​មក​ ពួក​គេ​បញ្ចប់​ទី​​មិន​បាន​ល្អ​សោះ។

ទោះ​បី​ជា​យ៉ាងណា លោក Jorn Andersen  បាន​សង្កត់​ធ្ងន់​ថា នេះ​ជា​ការ​ប្រកួត​មិត្តភាព​ដែល​លោក​ត្រូវ​តេស្ត​សមត្ថភាព​កីឡាករ​ឲ្យ​បាន​ច្រើន ហើយ​លោក​សប្បាយ​ចិត្ត​នឹង​​លទ្ធផល​ស្មើគ្នា​ ១-១ ជាមួយ​ម្ចាស់​ផ្ទះ​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៥៩ នាទីutes មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

Sokha Hotels

ព័ត៌មានពេញនិយម