កីឡា
គ្រូហុងកុងថា គុណភាពបញ្ចប់ទីរបស់ខ្សែប្រយុទ្ធខ្លួនខ្សោយ
ក្នុងជំនួបមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមជម្រើសកោះហុងកុង យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។

ការប្រកួតនៅវគ្គទី១ ហុងកុងធ្វើបានយ៉ាងល្អដោយមានឱកាសសម្រុកមកលើក្រុមកម្ពុជាជាច្រើនលើក ប៉ុន្តែត្រូវបានអ្នកចាំទី ហ៊ុល គឹមហ៊ុយ សង្គ្រោះបាន។ គ្រាប់បាល់ទី១ក្នុងការប្រកួតកើតមានឡើងនៅនាទី២១ ដោយការទាត់ពិន័យហ្វ្រីឃីតបានសម្រេចដោយខ្សែប្រយុទ្ធហុងកុងកីឡាករ Everton Camargo ក្រោយការបង្កកំហុស ដោយខ្សែការពារកម្ពុជាកីឡាករ ឈង់ ប៊ុនណាត់។
នៅវគ្គទី២ ក្រុមម្ចាស់ផ្ទះកម្ពុជាសហការគ្នាលេងបានយ៉ាងល្អដោយបានគ្រប់គ្រងបាល់ និងដាក់សម្ពាធច្រើន បន្ទាប់ពីដូរកីឡាករថ្មីមួយចំនួនចូល។ នៅនាទី៨៦ កម្ពុជាទទួលបានពិន័យ១១ម៉ែត្រ ប៉ុន្តែកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតមិនបានសម្រេច។ យ៉ាងណា កម្ពុជានៅតែអាចបំប៉ោងសំណាញ់ទីរបស់ហុងកុងដើម្បីតាមស្មើ ១-១ ដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី៩០។

ចំពោះលទ្ធផល ១-១ នេះគ្រូបង្វឹកក្រុមជម្រើសជាតិហុងកុងហាក់មិនសប្បាយចិត្តទេ ដោយសារកូនក្រុមរបស់លោក ធ្វើមិនបានល្អដោយមានឱកាសស៊ុតក្នុងប្រអប់ទីជាច្រើន ប៉ុន្តែរកគ្រាប់បាល់បានត្រឹម១គ្រាប់។
លោក Jorn Andersen គ្រូបង្វឹកហុងកុង បាននិយាយថា៖«ក្រុមខ្ញុំព្យាយាមបង្កើតឱកាសតាំងក្នុងវគ្គទី១ និងវគ្គទី២ ប៉ុន្តែការបញ្ចប់ទីរបស់ខ្សែប្រយុទ្ធមិនទាន់មានគុណភាពគ្រប់គ្រាន់ទេ។ យ៉ាងណា ខ្ញុំសូមសរសើរអ្នកចាំទីកម្ពុជាដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ។ តាមពិតទៅការប្រកួតនេះក្រុមរបស់ខ្ញុំគួរតែរកគ្រាប់បាល់ច្រើនជាងនេះ»។ ការលើកឡើងបែបនេះ បន្ទាប់ពី៥ប្រកួតចុងក្រោយរបស់ហុងកុង មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយ។

ខ្សែប្រយុទ្ធហុងកុងកីឡាករ Everton Camargo និយាយថា៖«ពួកយើងធ្វើបានល្អក្នុងវគ្គទី១ដោយបង្កើតឱកាសច្រើន និងគ្រប់គ្រងការប្រកួតនៅទីលានបានយ៉ាងល្អ តែគួរឲ្យស្តាយគឺក្រុមយើងរកបានតែ១គ្រាប់។ នេះហើយជាបញ្ហា។ វាមានន័យថា ក្រុមទាំងមូលត្រូវពង្រឹងលើគុណភាពបញ្ចប់ទី»។
លទ្ធផល៥ប្រកួតចុងក្រោយរបស់ហុងកុង
- ហុងកុង ១-១ សង្ហិបុរី ក្នុងជំនួបមិត្តភាពអន្តរជាតិ ថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២៣
- ហុងកុង ០-២ ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពអន្តរជាតិ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២៣
- ហុងកុង ០-១ វៀតណាម ក្នុងជំនួបមិត្តភាពអន្តរជាតិ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣
- ហុងកុង ០-១ ថៃ ក្នុងជំនួបមិត្តភាពអន្តរជាតិ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣
- ហុងកុង ១-១ កម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣

ហុងកុងនឹងត្រូវជួបក្រុមជមម្រើសជាតិព្រុយណេ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដើម្បីត្រៀមខ្លួនក្នុងការជម្រុះក្នុងពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិ ប៊ូតាន៕



អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង