Connect with us

កីឡា

លោក​អភិសន្តិបណ្ឌិត ស សុខា សរសើរកីឡាក្រសួង​មហាផ្ទៃ​​បាន​រួមចំណែកឈ្នះ​មេដាយស៊ីហ្គេមជូនជាតិច្រើន

បានផុស

នៅ

លោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​បាន​កោត​សរសើរ​ចំពោះ​ក្រុម​កីឡា​​របស់​​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​​ឈ្នះ​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា ក្នុង​ពិធីជួប​សំណេះ​សំណាល់ ប្រគល់លិខិត​សរសើរ និង​​ប្រាក់​ឧបត្ថម្ភ​ដល់ប្រតិភូ និង​អត្តពលិក​ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​នគរ​បាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភព​លោក លើក​ទី​២០ ឆ្នាំ​២០២៣ លោក​អភិសន្តិបណ្ឌិត ស សុខា ​មាន​ប្រសាសន៍​ថា ៖«សូម​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ មិន​មែន​តែ​ពេល​នេះ​ទេ កន្លង​ទៅ​យើង​បាន​ចូល​រួម​ប្រកួត​កីឡា​ជាតិ​លើក​ទី១ លើក​ទី​២ ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម។ ក្នុង​នោះ បើ​យើង​មើល​ទៅ​លើ​ចំណាត់​ថ្នាក់​តាម​បណ្តា​ក្រសួង ស្ថាប័ន​ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​ជាតិ លើក​ទី១ លើក​ទី​២ យើង​ឃើញ​ថា ក្រសួង​មហា​ផ្ទៃរបស់​យើង​តែង​តែឈរ​នៅ​លេខ​១​រហូត»។

«ក្នុង​នោះ​ក៏​យើង​បាន​ចូល​រួម​ចំណែកយ៉ាង​ធំធេង​ជា​មួយកីឡា​ស៊ីហ្គេម លើក​ទី​៣២ កន្លង​ទៅ​នេះ។ បើ​ខ្ញុំ​មិន​ខុស​ទេ អ្នក​ដែល​បាន​មេដាយជូន​ជាតិ​នេះ បាន​បង្ហាញ​ថា កីឡាករ កីឡាការិនីមក​ពី​ក្រសួង​មហា​ផ្ទៃ​មាន​ប្រមាណ​៤៨​%​បាន​ដណ្តើម​មេដាយជូន​ជាតិ។ ខ្ញុំ​មិន​ដឹង​ច្បាស់​លំអិត​ពី​ចំនួន​មាស ប្រាក់​ប៉ុន្មាន​ទេ តែ​ជា​រួម​​គឺ​៤៨​%​នៃ​មេដាយ​ដែល​ស៊ីហ្គេម​ទទួល​បាន​នេះ​គឺកើត​ចេញ​ពី​កីឡាករ កីឡាការិនី​មក​ពី​ក្រសួង​មហា​ផ្ទៃ។ អីចឹង​នេះ​ជា​មោទនភាព​​មួយ​សម្រាប់​អង្គភាព​កីឡា​ក្រសួង​មហា​ផ្ទៃ​យើង ជា​ពិសេសកីឡាករ កីឡាការិនី​លើក​មុខ​មាត់​ក្រសួង​មហា​ផ្ទៃ​តាម​រយៈ​វិស័យ​កីឡា​នេះ»។ លោក ស សុខា បាន​សង្កត់​ធ្ងន់។

នៅចាំបាន​ថា កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ​២០២៣ ទទួល​បាន​មេដាយ​ចំនួន​២៨២​គ្រឿង​គឺ​មាស​៨១ ប្រាក់​៧៤ និង​សំរិទ្ធ​១២៧ ដែល​មេដាយ​ទាំង​អស់​នេះ​រក​បាន​ដោយ​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​មក​ពី​សហព័ន្ធ​កីឡា​ជាតិ ​អង្គភាព និង​មក​ពី​ក្រៅ​ប្រទេស​ផង​ដែរ។

តាម​របាយការណ៍​របស់លោក សរ សិទ្ធិ រដ្ឋ​លេខាធិការ​ទទួល​​ការងារ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​ថា កម្ពុជា​បាន​ចូល​រួម​ប្រកួត​កីឡានគរ​បាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភព​លោក​បាន​៣​ដង​ហើយ។ លើក​ទី១ ឆ្នាំ​២០១៩ នៅ​ប្រទេសចិន​ដែល​ពេល​នោះ ក្រុម​កីឡាក្រសួង​មហា​ផ្ទៃ​ទទួល​បាន​មេដាយ​៤៦​គ្រឿង​គឺ​មាស​១៨ ប្រាក់​១៧ និង​សំរិទ្ធ​១១។

លើក​ទី២ ឆ្នាំ​២០២២ នៅ​ប្រទេស​ហុល្លង់​​ ​កម្ពុជា​ទទួល​បាន​មេដាយ​៣៣​គ្រឿង​គឺ​មាស​១៥ ប្រាក់​៨ និង​សំរិទ្ធ​១០។ សម្រាប់​ការ​ចូល​រួម​​​លើក​​ទី​៣ ឆ្នាំ​២០២៣ ​នៅ​ប្រទេស​កាណាដា ​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​៤៨​នាក់​ចូល​រួម​ប្រកួត​លើ​១២​ប្រភេទ​កីឡា​ដែល​ជា​លទ្ធផល​កម្ពុជា​ទទួល​បាន​មេដាយ​៧១​គ្រឿង​គឺ​មាស​៣៣ ប្រាក់​២៩ និង​សំរិទ្ធ​៩៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម