Connect with us

កីឡា

គ្រូ​បាល់ទាត់នារីអេស្ប៉ាញ​ត្រូវ​បណ្ដេញ​ចេញពីតួនាទី ទោះឈ្នះជើងឯកពិភពលោក

បានផុស

នៅ

គ្រូបង្វឹក​​​ក្រុម​បាល់ទាត់​នារី​ដែលឈ្នះពានរង្វាន់ FIFA Women’s World Cup របស់អេស្ប៉ាញ​ លោក​ Jorge​ Vilda​ ត្រូវបានបណ្តេញចេញ​ពី​តួនាទី​ ខណៈ​​សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានសុំទោសដល់កីឡាការិនី​ជម្រើសជាតិសម្រាប់ “អាកប្បកិរិយាមិនអាចទទួលយកបានទាំងស្រុង” របស់ប្រធានសហព័ន្ធ លោក Luis Rubiales។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានស្តីទី លោក Pedro Rocha បានជូនដំណឹងដល់លោក Vilda អំពីការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងរវាងអ្នកទាំងពីរកាលពីព្រឹកថ្ងៃអង្គារ៍ នៅ​ទីស្នាក់ការកណ្តាលរបស់សហព័ន្ធ។

បុរសវ័យ ៤២ឆ្នាំមកពីទីក្រុង Madrid បាននិយាយលា បន្ទាប់ពីរយៈពេល៨ឆ្នាំក្នុងការដឹកនាំក្រុមជម្រើសជាតិនារី។ លោកបានមកដល់ក្នុងឆ្នាំ២០១៥ ដើម្បីជំនួស Ignacio Quereda បន្ទាប់ពីលោកដឹកនាំនៅ U-17 និង U-19។ លោក​បាន​ជួយ​ក្រុម​បាល់ទាត់​នារី​អេស្ប៉ាញ​ ឈ្នះពានរង្វាន់ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នារី។

ទោះបីជាមានការបន្តកិច្ចសន្យាដែលផ្តល់ដោយ លោក Luis Rubiales នៅថ្ងៃសុក្រទី២៥ ខែសីហា ក្រុមប្រឹក្សា​ភិបាល​សហព័ន្ធ​កីឡាបាល់ទាត់​អេស្ប៉ាញ បច្ចុប្បន្នដឹកនាំ​ដោយ​ លោក​ Pedro​ Rocha​ បានសម្រេចចិត្តបញ្ចប់សមាគមរបស់ Vilda ជាមួយក្រុមនារី បន្ទាប់​ពីលោក​ Rubales ត្រូវបានព្យួរ។

ទោះបីជាសំណើរនេះមិនមានសុពលភាពក្នុងកម្រិតយុត្តាធិការក៏ដោយ ក៏គ្រូបង្វឹកត្រូវចរចារលើដំណោះស្រាយរបស់លោកចាប់តាំងពីមានកិច្ចសន្យារហូតដល់ខែសីហា ឆ្នាំ២០២៤។

ក្នុងរយៈពេល​៨ឆ្នាំ លោកបានដឹកនាំការប្រកួតផ្លូវការសរុបចំនួន ១០៨ប្រកួត ក្នុង​នោះឈ្នះ៧៥ដង ស្មើ១៦ដង និងចាញ់ ១៧ដង ព្រមទាំងស៊ុតបញ្ចូលទីបាន ៣១០គ្រាប់ និងរបូត ៥៨គ្រាប់ ដើម្បីទទួលបានពានរង្វាន់បាល់ទាត់ពិភពលោក (ឆ្នាំ២០២៣) ក៏ដូចជាពានរង្វាន់ Algarve Cup (ឆ្នាំ២០១៧) និង Cyprus Cup (ឆ្នាំ២០១៨)៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ marca.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម