Connect with us

កីឡា

គ្រូកម្ពុជានិយាយ​ថា ឈ្នះ-ចាញ់​ឬស្មើជារឿងធម្មតា តែសំខាន់ក្រុមរីកចម្រើនអ្វីខ្លះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ត្រឹម​ស្មើ​ជា​មួយ​ហុងកុង ដោយ​លទ្ធផល ១-១ ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ FIFA Days យប់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៣ ខណៈ​លោក Félix Dalmás គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពជា​មិន​ខ្វល់​លើ​លទ្ធផល​ជា​ធំ​ទេ ប៉ុន្តែ​​​ការ​រីក​ចម្រើន​របស់​ក្រុម​ទាំង​មូល​​ទើប​ជា​រឿង​សំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Félix Dalmás បាន​សរសើរ​កូនក្រុមរបស់​លោក​ធ្វើបានល្អ ក្នុងការប្រកួត​ជាមួយហុងកុង យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លទ្ធផល ១-១ ក្នុងនាមជាម្ចាស់ផ្ទះ​នេះមិនមែនជាអ្វីដែលអ្នកគាំទ្រចង់បានទេ ប៉ុន្តែសម្រាប់លោកគិតថា កម្រិតលេងក្នុងលីគកំពូលកម្ពុជាខុសពីកម្រិត​​លេង​របស់​ក្រុម​​កម្ពុជា​ជា​មួយ​ហុងកុង ដូច្នេះ​ហើយ​បាន​ជា​ក្រុម​របស់​លោក​ធ្វើ​មិនបានល្អ។

គ្រូ​បង្វឹក​កម្ពុជា​សញ្ជាតិ​អាហ្សង់ទីន បាន​និយាយថា៖«ខ្ញុំគិតថា កីឡាករជាប់ក្នុងក្រុមជម្រើសជាតិទាំងអស់​សុទ្ធជាកីឡាករល្អក្នុងប្រទេសកម្ពុជា។ បើខ្ញុំ​​ប្រៀបធៀបពីកម្រិតប្រកួតក្នុងលីគកំពូលកម្ពុជាគឺមានភាពខុសគ្នាជាមួយការប្រកួត​ទល់​នឹង​ហុងកុង ព្រោះក្រុមហុងកុងសំបូរទៅកីឡាករមានគុណភាព។ ជាពិសេសមានកាយសម្បទា​ល្អ  តែអ្វីដែលសំខាន់គឺកីឡាករកម្ពុជាហ៊ានលេង។ យើងព្យាយាមដណ្តើម​បាល់​ ពេលមានឱកាសយើងធ្វើការវាយបកត្រឡប់ទៅវិញ»។

លោក Félix Dalmás បាន​សង្កត់​ធ្ងន់​ថា ៖«ទោះ​បី​ជា​លទ្ធផល​ឈ្នះ ស្មើ ឬ​ចាញ់ ក៏យើងមិនអាចវាយតម្លៃថា ការ​ប្រកួតនោះល្អ ឬមិនល្អដែរ។ យើងត្រូវមើលថាតើយើងបានកែប្រែអ្វីខ្លះ និងអភិវឌ្ឍអ្វីខ្លះក្នុងការប្រកួត»។

លោក​បាន​បន្ថែម​ថា ចំពោះលទ្ធផលវារឿងធម្មតា ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​គោលដៅ​របស់​ក្រុម​កម្ពុជា​ក្នុង​ការ​កែប្រែ​ពី​ចំណុចខ្វះ​ខាត​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ «មិនមែនពេលយើងឈ្នះមានន័យថា យើងល្អទេ ហើយមិនមែនពេលយើងចាញ់ មានន័យថាយើងអន់ទេ។ រឿងសំខាន់គឺយើងត្រូវបន្តអភិវឌ្ឍក្រុមទាំងមូលពីមួយថ្ងៃទីមួយថ្ងៃ។ នេះហើយជាគោលដៅរបស់ខ្ញុំ»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម