Connect with us

កីឡា

ប្រធានាធិបតីបារាំង សន្យាមិនឲ្យមានទង់ជាតិរុស្ស៊ីក្នុងកីឡាអូឡាំពិក២០២៤

បានផុស

នៅ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្តេជ្ញា​មិន​ឲ្យ​ទង់ជាតិរបស់ប្រទេសរុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ​២០២៤​ នៅទីក្រុងប៉ារីស ប៉ុន្តែលោកមាន “ទំនុកចិត្តពេញលេញ” លើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលដឹកនាំដោយ លោក Thomas Bach ទាក់ទងនឹងការសម្រេចចិត្តលើការចូលរួមរបស់អត្តពលិកម្នាក់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្ស ចូលរួមនៅអូឡាំពិក ឆ្នាំ២០២៤ គឺជាបញ្ហាសំខាន់មួយក្នុងការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​នេះ បន្ទាប់ពី IOC បានដកបម្រាមទាំងស្រុងលើអត្តពលិករបស់ប្រទេសទាំងពីរក្នុងការប្រកួតអន្តរជាតិ​កាល​ពី​ខែមីនា ដើម្បីអនុញ្ញាតឱ្យពួកគេចូលរួមប្រកួតជាអព្យាក្រឹតបុគ្គល ចំពោះអ្នកមិនគាំទ្រសង្គ្រាមនៅអ៊ុយក្រែន និងមិនមានទំនាក់ទំនងជាមួយយោធា។

ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសង្កត់ធ្ងន់លើទង់ជាតិ ភ្លេងជាតិ និងនិមិត្តសញ្ញារបស់ប្រទេសទាំងពីរ គួរតែ​បន្ត​ត្រូវ​បាន​ហាមឃាត់ ហើយ​និយាយថា ការសម្រេចចិត្តមិនត្រូវបានធ្វើឡើងលើការដាក់បញ្ចូលរបស់ប្រទេសទាំងពីរនៅ អូឡាំពិក ឆ្នាំ២០២៤ នោះទេ។

រុស្ស៊ី និងបេឡារុស្ស រួមជាមួយនឹងហ្គាតេម៉ាឡា ដែលជាគណៈកម្មាធិការជាតិអូឡាំពិកតែមួយគត់ដែលត្រូវបានព្យួរដោយ IOC មិនស្ថិតក្នុងចំណោមប្រទេសចំនួន២០៣ ដែលបានអញ្ជើញទៅចូលរួមប្រកួត នៅទីអូឡាំពិក ឆ្នាំ២០២៤ ក្នុងខែកក្កដា​ឡើយ។

អត្តពលិករុស្ស៊ី និងបេឡារុស្ស ក៏បានប្រឈមមុខនឹងការលំបាកខ្លះក្នុងការប្រកួតប្រជែងក្នុងការប្រកួតជម្រុះ អូឡាំពិក២០២៤ រួមទាំងការហាមប្រាមពីការប្រកួតកីឡាអឺរ៉ុប Kraków-Małopolska 2023 និងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅទីក្រុង Hangzhou ដែលបង្ហាញថាមិនអាចទៅរួច។

ថ្លែងទៅកាន់កាសែតបារាំង L’Équipe លោក Macron បានសន្យាថា ទង់​ជាតិ​របស់រុស្ស៊ីនឹងមិនអនុញ្ញាតនៅ ប៉ារីសឆ្នាំ២០២៤ឡើយ ដោយសារសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញថាតើ​លោក​មានអារម្មណ៍ថាអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សគួរតែចូលរួមប្រកួតប្រជែងដែរឬទេ។

ប្រធានាធិបតីបារាំងបាននិយាយថា ៖«ខ្ញុំគិតថា មានការយល់ស្របមួយ ពីព្រោះរុស្ស៊ីជាប្រទេសមួយដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ មិនមែនជារដ្ឋម្ចាស់ផ្ទះដែលគួរតែសម្រេចចិត្ត​ទេ តែ IOC គួរតែជាអ្នក​សម្រេច»។

មន្ត្រីក្នុងប្រទេសអ៊ុយក្រែនបានរិះគន់ IOC ចំពោះការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្សត្រឡប់មកប្រកួតកីឡាអន្តរជាតិវិញក្នុងនាមជាអត្តពលិកអព្យាក្រឹត ហើយបានគំរាមធ្វើ​ពហិការ ប្រសិនបើពួកគេមានវត្តមាននៅប៉ារីសឆ្នាំ២០២៤ ដោយលើកហេតុផលថា មិនគួរមានកន្លែងសម្រាប់ប្រទេសណាមួយនៅក្រោមបដាណាមួយឡើយ ខណៈសង្រ្គាមនៅតែបន្ត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម