កីឡា
Neymar និយាយថា លីគអារ៉ាប៊ីសាអ៊ូឌីតអាចល្អជាងលីគបារាំង
ប្រធានក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Neymar និយាយថា លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត អាចខ្លាំងជាងលីគកំពូលបារាំង។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ កីឡាករ Neymar បានផ្ទេរទៅកាន់ក្លិប Al-Hilal នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតកាលពីខែសីហាកន្លងទៅថ្មីៗនេះ។ ការផ្ទេរពី Paris St-Germain ក្នុងតម្លៃប្រហែល ៧៧.៥ លានផោន និងមានប្រាក់បូកបន្ថែមផ្សេងទៀត ក្លិប Al-Hilal បានចំណាយច្រើនជាង ៧០០លានផោនលើការនាំយកកីឡាករបរទេសមកចូលរួមជាមួយដើម្បីប្រជែងនឹងក្លិបកំពូលៗក្នុងលីគអារ៉ាប៊ីសាអ៊ូឌីត។
ការចំណាយរបស់ក្លឹបអារ៉ាប៊ីសាអ៊ូឌីតនៅរដូវក្តៅនេះលើការផ្ទេរអន្តរជាតិគឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពី Premier League ដែលក្រុមរបស់ពួកគេចំណាយត្រឹមតែក្រោម ១.៦ ពាន់លានផោនលើកិច្ចព្រមព្រៀងក្រៅប្រទេស។ នេះបើយោងតាមតួលេខពីស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA។
Neymar និយាយថា៖«ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលីគអារ៉ាប៊ីសាអ៊ូឌីតល្អជាងបារាំង។ ខ្ញុំអាចធានាបានថា កីឡាបាល់ទាត់នៅអារ៉ាប៊ីសាអ៊ូឌីតគឺដូចគ្នានឹងលីគផ្សេងទៀត។ វាគ្មានអាថ៌កំបាំងទេ។ យើងមានការហ្វឹកហាត់ខ្លាំងនៅទីនោះ ការស្រេកឃ្លានចង់ឈ្នះនៅតែធំ។ ខ្ញុំចង់ឈ្នះពានរង្វាន់ជាមួយ Al-Hilal។ វាមិនផ្លាស់ប្តូរច្រើនទេ»។
កីឡាកររូបនេះបានជួយឲ្យក្លិប Paris St-Germain ឈ្នះជើងឯក Ligue 1 ចំនួន ៥លើក បន្ទាប់ពីផ្ទេរពី Barcelona ក្នុងតម្លៃកំណត់ត្រា ២០០ លានផោនក្នុងឆ្នាំ ២០១៧ មុនពេលផ្លាស់ទៅ Al-Hilal នៅរដូវកាលនេះ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ