កីឡា
យប់នេះ U23 កម្ពុជា ប៉ះ ម៉ុងហ្គោលី ត្រូវការឈ្នះបំផុត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំត្រូវការជ័យជម្នះបំផុតនៅពេលប៉ះ ម៉ុងហ្គោលី វេលាម៉ោង៨យប់នេះ វគ្គជម្រុះពានរង្វាន់ AFC U-23 Asian Cup 2024 ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Prince Sultan bin Abdul Aziz ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/u23-cambodia-team.jpg)
ការប្រកួតបើកឆាក កម្ពុជារកបានតែ១ពិន្ទុប៉ុណ្ណោះពីលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុមយុវជនលីបង់ ខណៈម៉ុងហ្គោលីមិនទាន់មានពិន្ទុទេ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតដោយលទ្ធផល ៣-១។
តារាងពិន្ទុក្នុងពូល J បច្ចុប្បន្ន អារ៉ាប៊ីសាអ៊ូឌីត មាន៣ពិន្ទុឈរលេខ១ លីបង់ឈរលេខ២ កម្ពុជាឈរលេខ៣ និងម៉ុងហ្គោលីឈរលេខ៤។
ប្រសិនបើកម្ពុជារកបាន៣ពិន្ទុពេញក្នុងការប្រកួតយប់នេះ នោះកម្ពុជាអាចនឹងមានលទ្ធភាពក្នុងការអ៊ុតមើលក្រុមលេខ២ល្អបំផុតក្នុងពូល ពីព្រោះការប្រកួតចុងក្រោយប៉ះអារ៉ាប៊ីសាអ៊ូឌីតជាក្រុមខ្លាំងម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ដូច្នេះពិតជាពិបាកណាស់សម្រាប់ក្រុមកម្ពុជាក្នុងការប្រជែងតំណែងលេខ១ក្នុងពូល។
ផ្ទុយទៅវិញ ប្រសិនបើ កម្ពុជាចាញ់ម៉ុងហ្គោលីយប់នេះ គឺស្ទើរតែគ្មានសង្ឃឹមសម្រាប់ការអ៊ុតមើលក្រុមលេខ២ល្អបំផុតក្នុងពូល។
សូមបញ្ជាក់ថា ការប្រកួតជម្រុះក្នុងពូល AFC U-23 Asian Cup 2024 នេះគឺយកលេខ១ក្នុងពូលចំនួន១១ យកលេខ២ល្អបំផុតចំនួន៤ បូកទាំងម្ចាស់ផ្ទះកាតារ១ទៀត សរុប១៦ក្រុមដែលត្រូវប្រកួតជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅប្រទេសកាតារ។
ប្រវត្តិប្រកួត ៥លើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ
- កម្ពុជា ២-២ ម៉ាឡេស៊ី Southeast Asian Games ថ្ងៃទី ១៦ខែឧសភា ឆ្នាំ២០២២
- កម្ពុជា ៥-០ ព្រុយណេ ក្នុងពានរង្វាន់ AFF U-23 ថ្ងៃទី ១៧ខែសីហា ឆ្នាំ ២០២៣
- កម្ពុជា ១-១ មីយ៉ាន់ម៉ា ក្នុងពានរង្វាន់ AFF U-23 ថ្ងៃទី ១៩ខែសីហា ឆ្នាំ ២០២៣
- កម្ពុជា ០-២ ថៃ ក្នុងពានរង្វាន់ AFF U-23 ថ្ងៃទី ២១ខែសីហា ឆ្នាំ ២០២៣
- កម្ពុជា ២-២ លីបង់ ក្នុងពានរង្វាន់ AFC U-23 Asian Cup ថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០២៣
ប្រវត្តិប្រកួត ៥លើកចុងក្រោយរបស់ក្រុមជម្រើសជាតិម៉ុងហ្គោលីអាយុក្រោម ២៣ឆ្នាំ
- ម៉ុងហ្គោលី ១-១ ថៃ ក្នុងពានរង្វាន់ AFC U-23 Asian Cup ថ្ងៃទី ២៥ខែតុលា ឆ្នាំ២០២១
- ម៉ុងហ្គោលី ០-១ ម៉ាឡេស៊ី ក្នុងពានរង្វាន់ AFC U-23 Asian Cup ថ្ងៃទី ២៨ខែតុលា ឆ្នាំ២០២១
- ម៉ុងហ្គោលី ២-៣ ឡាវ ក្នុងពានរង្វាន់ AFC U-23 Asian Cup ថ្ងៃទី ៣១ខែតុលា ឆ្នាំ២០២១
- ម៉ុងហ្គោលី ១-០ ឆាយនីសតៃប៊ិ មិត្តភាពអន្តរជាតិ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២
- ម៉ុងហ្គោលី ១-៣ អារ៉ាប៊ីសាអូឌីត ក្នុងពានរង្វាន់ AFC Asian Cup ថ្ងៃទី ៦ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច