កីឡា
កម្ពុជាទទួលបានជ័យជម្នះលើម៉ុងហ្គោលី ២-១ ជើងឯក AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ទទួលបានជ័យជម្នះដោយលទ្ធផល ២-១ លើក្រុម U23 ម៉ុងហ្គោលី សម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល ជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ (AFC U23 Asian Cup Qatar 2024) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌី។
ការប្រកួតនៅវគ្គទី១ ក្រុមយុវជនកម្ពុជារកបាន២គ្រាប់ដោយកីឡាករ សរ រតនា នៅទី៣០ និង សា ទីនៅទី៤៥ ប៉ុន្តែនៅវគ្គទី២ ម៉ុងហ្គោលតាមបាន១គ្រាប់វិញដោយកីឡាករ Bat-Oril Gerelt-Od នៅនាទី៥៣ ដែលរក្សា ២-១ រហូតចប់ការប្រកួត។
ការប្រកួតទី១ ក្រុម U23 កម្ពុជារកបាន១ពិន្ទុពីលទ្ធផលស្មើលីបង់ ២-២ និងបាន៣ពិន្ទុពេញពីជ័យជម្នះលើម៉ុងហ្គោលី ដូច្នេះយុវជនកម្ពុជាមាន៤ពិន្ទុដែលមានឱកាសសម្រាប់ការអ៊ុតមើលក្រុមលេខ២ល្អបំផុតក្នុងពូល ខណៈម៉ុងហ្គោលីនៅបាតតារាងគ្មានពិន្ទុ បន្ទាប់ពីចាញ់៣ប្រកួត។
ការប្រកួតបន្ទាប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមយុវជនកម្ពុជាត្រូវប៉ះក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ហើយជាក្រុមខ្លាំងត្រូវបានគេរំពឹងថា នឹងដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល J ជាមួយកម្ពុជា លីបង់ និងម៉ុងហ្គោលី៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ