Connect with us

កីឡា

យប់នេះ កម្ពុជារំពឹងឈ្នះម៉ាកាវលើកទី៥

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ទទួល​ស្វាគមន៍​ក្រុម​ម៉ាកាវវេលា​ម៉ោង​៧​យប់​នេះក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ FIFA Days ដែល​ម្ចាស់​ផ្ទះ​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

ក្រុម​ទាំង​ពីរ​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​៦​ដង​ហើយ​ក្នុង​នោះ កម្ពុជា​ទទួល​បាន​ជ័យជម្នះ​៤​​លើក ស្មើ​១​លើក និង​ចាញ់​១​លើក។  នៅ​ឆ្នាំ​២០០៨ កម្ពុជា​ឈ្នះ​៣-១ ក្នុង​ជំនួប​មិត្តភាព។ ឆ្នាំ​២០០៩ កម្ពជា​ឈ្នះ​២-១ ក្នុង​ជំនួប​មិត្តភាព។ ឆ្នាំ​២០១១ កម្ពុជាឈ្នះ​ម៉ាកាវ ៣-១ ក្នុង​ជំនួប​មិត្តភាព និង​មិត្តភាព​ចុង​ក្រោយ​បំផុត កម្ពុជា​ចាញ់​ម៉ាកាវ ៣-១ ក្នុង​ឆ្នាំ២០១១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ទាំង​ពីរ​​ជួប​គ្នា​ពីរ​លើក​ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោកជុំ​បឋម​​នៅ​ឆ្នាំ​២០១៥ ក្នុង​នោះ​នៅ​ទឹក​ដីស្តាត​ចាស់ កម្ពុជា ឈ្នះ ម៉ាកាវ ៣-០ និង​ទឹក​ដី​ម៉ាកាវ​ស្មើ​គ្នា ១-១។ គ្រាប់​បាល់​នៅ​ស្តាត​ចាស់ រក​បាន​ដោយ​​កីឡាករ​ ចាន់ វឌ្ឍនាកា ២​គ្រាប់ និង​ ឃួន ឡាប៊ូរ៉ាវី ១​គ្រាប់ ខណៈ​១​គ្រាប់​នៅ​ទឹក​ដី​ម៉ាកាវ​រក​បាន​ដោយ​កីឡាករ ធារី ចន្ថាប៊ីន។

សម្រាប់​ការ​ប្រកួត​យប់​នេះ កម្ពុជា​សង្ឃឹម​​ទទួល​បាន​លទ្ធផល​ល្អ​ទៀត ប៉ុន្តែ​ខាន​ជួប​គ្នា​រយៈ​ពេល​ប្រហែល​ជា​៧​ឆ្នាំ​កន្លង​ទៅ ដូច្នេះ​មិន​អាច​មើល​ស្រាល​ក្រុម​ម៉ាកាវ​បាន​ឡើយ។

កាល​ពី​ឆ្នាំ​២០១៥ នោះ​ហើយ​ដែល​ជា​ពេល​វេលា​​នៃ​អ្នក​គាំទ្រ​បាន​ចាប់​ផ្តើមពុះ​ញ្ជ្រោល​ខ្លាំង​ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ ដោយសារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើ​ការ​កែ​លំអ​ ដូច្នេះ​ការ​ប្រកួត​ជម្រុះ​ជើងឯក​ពិភព​លោក​ត្រូវ​បាន​ធ្វើ​នៅ​ស្តាត​ចាស់។ ពេល​នោះ អ្នក​គាំទ្រ​បាន​​ទៅ​ទស្សនា​ពេញ​ស្តាត​ចាស់​តែ​​ម្តង​។ បន្ទាប់​មក​រាល់​ការ​ប្រកួត​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​គឺ​តែង​តែ​មាន​អ្នក​គាំទ្រ​ទស្សនា​ផ្ទាល់​រាប់​ម៉ឺន​នាក់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម