កីឡា
រូបភាពក្តៅៗ កម្ពុជាបង្កើតកំណត់ត្រាថ្មីស៊ុតបាន៤គ្រាប់លើម៉ាកាវ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះដោយលទ្ធផល ៤-០ លើក្រុមម៉ាកាវសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ FIFA Days នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួត ក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើបានយ៉ាងល្អដោយទម្លាយសំណាញ់ទីរបស់ម៉ាកាវរហូតដល់៤គ្រាប់។ គ្រាប់បាល់របស់កម្ពុជារកបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា ២គ្រាប់ និង សឿយ វិសាល១គ្រាប់នៅវគ្គទី១ ខណៈវគ្គទី២ កម្ពុជារកបាន១គ្រាប់ទៀតដោយកីឡាករ រ៉ឹង ប៊ុនហៀង។
ចំពោះម៉ាកាវលេងបានល្អនៅវគ្គទី២ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់កម្ពុជាបានទេដោយបានបុកបង្គោលទីពីរដង។
នេះជាកំណត់ត្រាថ្មីរបស់កម្ពុជាដែលទម្លាយសំណាញ់ទីរបស់ម៉ាកាវរហូតដល់៤គ្រាប់ ពីការជួបគ្នា៦លើកមុនគឺកម្ពុជាមិនដែលស៊ុតចូលទីរបស់ម៉ាកាវលើសពី៣គ្រាប់ឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ