Connect with us

កីឡា

យប់នេះ ដល់វេនU23កម្ពុជាប៉ះអារ៉ាប៊ីសាអ៊ូឌីតស្វែងរកកៅអីជុំផ្តាច់ព្រត្រ

បានផុស

នៅ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ (U23) ត្រូវការឈ្នះដាច់ខាត​ពេលជួបក្រុមអារ៉ាប៊ីសាអ៊ូឌីតអាយុ​ក្រោម​២៣​ឆ្នាំ ដើម្បីធានាកៅអីឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៃពានរង្វាន់ AFC U-23 Asian Qatar Cup វេលា​ម៉ោង​១១​យប់​នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម U-23 ឆ្លងកាត់ការប្រកូត ២លើកគឺឈ្នះ១ ស្មើ១ មាន​៤​ពិន្ទុ ស្ថិត​នៅ​លេខ​២​ក្នុង​ពូល J។ ការប្រកួតទី៣យប់​នេះ កម្ពុជា​ធ្វើ​ការ​ធ្ងន់​មែន​ទែន​ជាមួយ​ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតជាក្រុមលេខ១ក្នុងពូល។ ក្រុ​មគោព្រៃជំទង់កម្ពុជាត្រូវការឈ្នះដាច់ខាតដើម្បីធានាកៅអីបានឡើងទៅជុំ​ចុង​​ក្រោយ ខណៈ​ពូល J មាន ៤ក្រុម ដូច្នេះលទ្ធផលជាមួយក្រុមចំណាត់ថ្នាក់៤មិនត្រូវបានរាប់បញ្ចូលទេ។

​២ប្រកួត​របស់​កម្ពុជា​​ស្មើ លីប៉ង់ ២-២ និង​​ឈ្នះ ម៉ុងហ្គោលី ១-២ ខណៈ​​២​ប្រកួត​របស់​អារ៉ាប៊ីសាអ៊ូឌីត​ឈ្នះ​ម៉ុងហ្គោលី ៣-១ និង​ឈ្នះ​លីបង់​៣-០។

​លក្ខខណ្ឌ​ច្រើន​​សម្រាប់​កម្ពុជា​យប់​នេះ ប្រសិន​បើ​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត នឹង​ឡើង​ទៅ​លេខ​១​ក្នុង​ពូល ប៉ុន្តែ​ប្រសិន​បើ​ស្មើ ឬ​ចាញ់​មាន​រឿង​ផ្សេង​ដែល​ត្រូវ​ពិចារណា​សម្រាប់​កៅអី​លេខ​២​ល្អ​បំផុត​ក្នុង​ពូល។ ជា​មួយ​គ្នា​នេះ ប្រសិន​បើ ម៉ុងហ្គោលី​ អាច​យក​ឈ្នះ​លីបង់បាន​នោះ ​គឺ​ជា​អំណោយផល​របស់​កម្ពុជា​​ ពី​ព្រោះ​​​លីបង់​នឹង​​ធ្លាក់​ទៅ​បាត​តារាង ដូច្នេះ​លទ្ធផល​ដែល​កម្ពុជា​ឈ្នះ​ម៉ុងហ្គោលី​បាន​៣​ពិន្ទុ​នឹង​ត្រូវ​គិត​សម្រាប់​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល។

ប្រវត្តិប្រកួត ៥ចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ២៣ឆ្នាំ

  • កម្ពុជា ២​-១ ម៉ុងហ្គោលី ពានរង្វាន់ AFC U-23 Asian Cup
  • កម្ពុជា ២-២ លីប៉ង់ ពានរង្វាន់ AFC U-23 Asian Cup
  • កម្ពុជា ០-២ ថៃ ពានរង្វាន់ AFF U-23 Championship
  • កម្ពុជា ១-១ មីយ៉ាន់ម៉ា ពានរង្វាន់ AFF U-23 Championship
  • កម្ពុជា ៥-០ ព្រុយណេ ពានរង្វាន់ AFF U-23 Championship

ប្រវត្តិប្រកួត ៥ចុងក្រោយរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្រោមអាយុ ២៣ឆ្នាំ

  • អារ៉ាប៊ីសាអូឌីត ៣-០ លីប៉ង់ ពានរង្វាន់ AFC U-23 Asian Cup
  • អារ៉ាប៊ីសាអូឌីត ៣-១ ម៉ុងហ្គោលី ពានរង្វាន់ AFC U-23 Asian Cup
  • អារ៉ាប៊ីសាអូឌីត ១-១ ស៊ីរី ពានរង្វាន់ Pan Arab Games
  • អារ៉ាប៊ីសាអូឌីត ២-១ អាល់ហ្សេរី ពានរង្វាន់ Pan Arab Games
  • អារ៉ាប៊ីសាអូឌីត ២-១ ប៉ាឡេស្ទីន ពានរង្វាន់ Pan Arab Games

អត្ថបទ​​៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣០ នាទីutes មុន

ពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម អគ្គិភ័យបានកើតឡើង១១លើកនៅទូទាំងប្រទេស និងស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ត្រាំ នឹងបញ្ជូនជន្តោប្រវេសន៍ ៣០ ០០០នាក់ ទៅគុក Guantanamo 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា មនុស្សស្លាប់ កើនដល់ ៣៩នាក់

សន្តិសុខសង្គម២ ម៉ោង មុន

ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

Sokha Hotels

ព័ត៌មានពេញនិយម