Connect with us

កីឡា

លោក Félix បញ្ជាក់ថា ពិសាល និង តៃឡាម៉ី ផ្តល់អ្វីថ្មីដល់ក្រុមដែលកីឡាករផ្សេងមិនអាច

បានផុស

នៅ

លោក Félix Dalmás គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ដាក់​កីឡាករ វ៉ាន់ តៃឡាម៉ី និង កាន់ ពិសាល ឲ្យ​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ពីរ​ប្រកួត​ជាប់​គ្នា​នៅ​ពេល​ប្រកួត​ជា​មួយ​ហុងកុង និង ម៉ាកាវ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ FIFA Days នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​សួរ​​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​ជា​មួយ​ម៉ាកាវ​ថា ហេតុ​អ្វី​បាន​ជា​លោក​ដាក់​ឲ្យ​កីឡាករ​ទាំង​ពីរ​​ឲ្យ​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​រហូត? គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​ឆ្លើយ​ខ្លីថា ៖«វ៉ាន់ តៃឡាម៉ី និង កាន់ ពិសាល ហ្វឹក​ហាត់​បាន​ល្អ។ ពួក​គាត់​អាច​ផ្តល់​​នូវ​អ្វី​ថ្មី​ដល់​ក្រុម​ដែល​កីឡាករ​ផ្សេង​មិន​អាចផ្តល់​ឲ្យ​»។

កីឡាករ កាន់ ពិសាល

ជា​រួម​លោក Félix Dalmás ​រីក​រាយ​ចំពោះ​អ្វី​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​នៅ​លើ​ទី​លាន​ប្រកប​ដោយ​ស្មារតី​ក្រុម និង​ឆន្ទៈ ប៉ុន្តែ​លោក​ត្រូវ​ការ​កែ​លំអ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​ក្រុម​កម្ពុជា​​កាន់​តែ​ល្អ​ប្រសើរ។

វ៉ាន់ តៃឡាម៉ី (កណ្តាល)

លទ្ធផល​ ៤-០ លើ​ក្រុម​ម៉ាកាវ​នៅ​យប់​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា ​ជា​កំណត់​ត្រា​ជ័យជម្នះ​លើក​ដំបូង​របស់​លោក Félix Dalmás ដែល​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​ជាលើក​ទី​២​កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៣ បន្ទាប់​ពី​ចាញ់​បង់ក្លាដែស ០-១ និង​ស្មើ​ហុងកុង ១-១ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ដូច​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម