Connect with us

កីឡា

ការហ្វឹកហាត់ខ្លាំងនៅកាតារធ្វើឲ្យ សៀង ចន្ធា កាន់រឹងមាំជាងមុន

បានផុស

នៅ

ខ្សែប្រយុទ្ធកីឡាករ សៀង ចន្ធា បន្ទាប់ពីជួយក្រុមជម្រើសកម្ពុជា​២ប្រកួតក្នុងជំនួប FIFA Days ត្រូវ​ធ្វើដំណើរទៅប្រទេស​កាតារ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​នេះ​​​ដើម្បីជួយក្រុមក្នុងពានរង្វាន់ Qatar FA Cup នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​រូប​នេះ​ធ្វើការធ្ងន់​មែន​ទែន​ ​ក្នុង​ការបង្ហាញ​ឲ្យ​ជម្រើស​​១១ដំបូងទាំង​២ប្រកួត។ រូប​គេ​រកបាន​២គ្រាប់ ជួយឲ្យកកម្ពុជាឈ្នះម៉ាកាវ ៤-០។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ រូប​គេ​លេង​កាន់​តែ​ល្អ​ប្រសើរ និង​កម្លាំង​ស៊ុហ្វ​ខ្លាំង​ជាង​ពេល​​នៅ​ប្រទេស​កម្ពុជា។

ការ​ហ្វឹក​ហាត់​នៅ​ប្រទេស​កាតារ​​ខ្លាំង​រហូត​ធ្វើ​ឲ្យ​រូប​គេ​ស្រក​ទម្ងន់​អស់​៥គីឡូក្រាម បូក​បន្ថែម​ទាំង​មិនទាន់ទម្លាប់​នឹង​អាហារ និង​របៀប​រស់​នៅ​ក្នុង​ប្រទេស​កាតារ​ផង។ ទោះ​បី​ជា​​យ៉ាង​ណា ការ​ប្រឹង​ប្រែង​នៅ​ប្រទេស​កាតារ​បាន​ធ្វើ​ឲ្យ​​រូប​គេ​​កាន់​តែ​រឹង​មាំ។

សៀង ចន្ធា​ បាន​និយាយថា៖«សម្រាប់ការហ្វឹកហាត់នៅកាតារគឺខ្ញុំហ្វឹកហាត់ខ្លាំង។ សម្រាប់ទម្រង់លេងរបស់ក្លិបគឺត្រូវដាក់សម្ពោធលើគូប្រកួត ឆ្លងកាត់ពី១ប្រកួតទៅ​១ប្រកួត ខ្ញុំត្រូវលេងបែបនេះរហូត។ នេះហើយជាហេតុផលដែលធ្វើឲ្យកម្លាំងរបស់ខ្ញុំកើនឡើងជាមុន»។

នេះ​ជា​ផលវិជ្ជមានមួយក្រោយការផ្លាស់ទៅលេងនៅក្រៅប្រទេស ដែលធ្វើឲ្យកីឡាករកម្ពុជាទទួលបានការហ្វឹកហាត់និងបច្ចេកទេសបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរហើយជាពិសេសធ្វើឲ្យកីឡាករ សៀង ចន្ធា កាន់តែរឹងមាំមួយកម្រិតទៀត។

ក្លិប Al Shahaniya SC នឹងត្រូវជួបក្លិប Mesimeer នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញានេះ សម្រាប់ការប្រកួតទី​២ វគ្គសន្សំ​ពិន្ទុ​ពូល A ពានរង្វាន់ Qatar FA Cup ។ បច្ចុប្បន្ន​ក្លិប​នេះឈរលេខ ១ក្នុងពូល A មាន ៣ពិន្ទុក្រោយយកឈ្នះក្លិប Muaither sc ក្នុងលទ្ធផល ៧-០ កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងនោះកីឡាករ សៀង ចន្ធា ក៏រកបាន ១គ្រាប់ដែរ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម