កីឡា
លោកគ្រូ Lázaro សរសើរក្រុមកម្ពុជាមានគុណភាពខ្ពស់ជាងម៉ាកាវ
លោក Lázaro Fonseca គ្រូបង្វឹកក្រុមបាល់ទាត់ម៉ាកាវបានសរសើរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានកម្រិតគុណភាពខ្ពស់ជាងម៉ាកាវ បន្ទាប់ពីក្រុមទាំងពីរជួបគ្នាលើកទី៧ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Lázaro Fonseca បានលើកឡើងថា ក្រុមរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់ទេសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិពីរលើកចុងក្រោយ។ លោកទើបតែចាប់ផ្តើមប្រមូលផ្តុំកីឡាករបានប៉ុន្មានថ្ងៃដើម្បីចេញប្រកួតមិត្តភាព ខណៈលីគនៅម៉ាកាវក៏មិនទាន់ចាប់ផ្តើម ដូច្នេះកីឡាករមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ។ ជាពិសេសចាប់តាំងពីចប់កូវីដ-១៩ មក ម៉ាកាវទើបប្រកួតបាន៤លើកប៉ុណ្ណោះគិតទាំងការប្រកួតជាមួយកម្ពុជា។
«ជាដំបូង ខ្ញុំសូមចូលរួមអបអរសាទរដល់កម្ពុជាដែលទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ។ និយាយត្រង់ កម្រិតគុណភាពរបស់ម៉ាកាវនៅទាបជាងកម្ពុជា។ កម្ពុជាលេងដាក់សម្ពាធខ្លាំងលើម៉ាកាវ អីចឹងហើយបានជាក្រុមរបស់ខ្ញុំព្យាយាមលេងឲ្យយល់ចិត្តគ្នាបានច្រើន។ ជាក់ស្តែងចូលវគ្គទី២ យើងលេងបានល្អច្រើន»។ លោក Lázaro បានរៀបរាប់។

លោកបញ្ជាក់ថា ៖«អ្វីដែលខ្ញុំផ្តោតសំខាន់លើការប្រកួតនេះគឺអនុវត្តតាមទម្រង់លេងរបស់ខ្ញុំ។ អីចឹងហើយបានជាក្នុងវគ្គទី២ កីឡាកររបស់ខ្ញុំលេងបានល្អតាមអ្វីដែលខ្ញុំបានដាក់ឲ្យ ពីព្រោះគោលដៅរបស់យើងគឺការប្រកួតជម្រុះជើងឯកពិភពលោកជាមួយមីយ៉ាន់ម៉ានៅខែក្រោយ។ អីចឹង ការប្រកួតនេះជាបទពិសោធល្អសម្រាប់ពួកយើងត្រៀមខ្លួនដើម្បីជម្រុះជើងឯកពិភពលោក»។
ក្រុមម៉ាកាវ បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ និងបានចាប់ផ្តើមហ្វឹកហាត់ផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិកព្រឹកថ្ងៃទី១១ ខែកញ្ញា ហើយប្រកួតនៅវេលាម៉ោង៧យប់ថ្ងៃដដែលតែម្តង ដូច្នេះមិនបានសម្រាក ឬហ្វឹកហាត់បានច្រើនទេនៅលើទឹកដីកម្ពុជា។

កាលពីថ្ងៃទី៦ ខែកញ្ញា ម៉ាកាវ ទើបតែប្រកួតចាញ់ ម៉ូតាន់ ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ មុនពេលធ្វើដំណើរមកប្រកួតចាញ់កម្ពុជាដោយលទ្ធផល ៤-០។
ម៉ាកាវ នឹងប្រកួតជម្រុះបឋមជើងឯកពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) ជើងទី១នៅទឹកដីមីយ៉ាន់ម៉ា ថ្ងៃទី១២ ខែតុលា និងជើងទី២នៅទឹកដីម៉ាកាវ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៕




អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់