Connect with us

កីឡា

លោក Félix ប្រាប់មូលហេតុដាក់ សុជាវីឡា និង មូស្លីម លេងទល់នឹងម៉ាកាវ

បានផុស

នៅ

លោក Félix Dalmás គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ដាក់​កីឡាកររបស់​ភ្នំពេញក្រោន ផាច សុជាវីឡា និង យ៉ើ មូស្លីម ​ឲ្យ​ចូល​លេង​នៅ​ពេល​ប្រកួត​ជាមួយ​ ម៉ាកាវ ដែល​ក្រុម​ម្ចាស់​ផ្ទះ​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៤-០ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ FIFA Days ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែការពារ យ៉ើ មូស្លីម ត្រូវ​បាន​ដូរ​ចូល​ជំនួយ​​កីឡាករ កាន់ ពិសាល នៅ​នាទី​៧៦ និង ផាច សុជាវីឡា ត្រូវ​បាន​ដូរ​ចូល​ជំនួសកីឡាករ លឹម ពិសុទ្ធ នៅ​នាទី​៨៣។ បន្ទាប់​ពី​ដូរ​ចូល​បាន​ប្រមាណ​៤​នាទី​ប៉ុណ្ណោះ មូស្លីម បាន​បញ្ជូន​បាល់​ឲ្យ រ៉ឹង ប៊ុនហៀង ស៊ុត​១​គ្រាប់​នៅ​នាទី​៨០​ដែល​ជា​គ្រាប់​បាល់​ទី​៤​របស់​កម្ពុជា។

​លោក Félix Dalmás ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រាប់​ថា ៖«កីឡាករ Nick Taylor បាន​លេង​​ក្នុង​ការ​ប្រកួត​មុន ក៏​ដូច​ជា​ការ​ប្រកួតបង់ក្លាដែស។ យើង​មាន​កីឡាករផ្សេង​ដូច​ជា ផាច សុជាវីឡា​ និង​យ៉ើ មូស្លីម។ ពួក​គេ​ទាំង​ពីរ​ខិត​ខំ​ហ្វឹក​ហាត់​បាន​ល្អ​ណាស់។ មូស្លីម ​ខាន​លេង​យូរ​ហើយ។ គាត់​ហ្វឹក​ហាត់​បាន​ល្អ អីចឹង​​បាន​​ជាដាក់​ មូស្លីម និង​សុជាវីឡា បាន​លេង»។

លទ្ធផល​ ៤-០ លើ​ក្រុម​ម៉ាកាវ​នៅ​យប់​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា ​ជា​កំណត់​ត្រា​ជ័យជម្នះ​លើក​ដំបូង​របស់​លោក Félix Dalmás ដែល​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​ជាលើក​ទី​២ ​កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៣ បន្ទាប់​ពី​ចាញ់​បង់ក្លាដែស ០-១ និង​ស្មើ​ហុងកុង ១-១ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ដូច​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ១ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម