Connect with us

កីឡា

ឪពុកម្តាយ សៀង ចន្ធា ព្រួយបារម្ភពីកូនពេលទៅលេងនៅកាតារពីដំបូង

បានផុស

នៅ

ឪពុក​ម្តាយ​របស់​កីឡាករ សៀង ចន្ធា បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​កូន​នៅ​ពេល​ចេញ​ទៅ​លេង​នៅ​ក្លិប Al Shahaniya FC ក្នុង​ប្រទេស​កាតារ​កាល​ពី​ដំបូង​ដែល​នៅ​ទី​នោះ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ជូន​ដំណើរ​កូន​វិល​ត្រឡប់​ទៅ​ប្រទេស​កាតារវិញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក ឈឿ សៀង និង​អ្នក​ស្រី ហេង សុខា ដែល​ជា​អ្នក​មាន​គុណ​របស់​ សៀង ចន្ធា បាន​ប្រាប់​ថា ពី​ដំបូង ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ពី​កូន​ ដោយសារ​​នៅ​ក្លិប​ថ្មី​មាន​តែ​ម្នាក់​ឯង​ពី​កម្ពុជា។ ​របៀប​នៃ​ការ​រស់​នៅ​ក៏​ថ្មី និង​ការ​ប្រកួត​ប្រជែង​​ក៏​ខ្លាំង​ជាង​នៅ​កម្ពុជា។ ជា​ពិសេស​កន្លង​មក ឃើញ​កីឡាករ​កម្ពុជា​មួយ​ចំនួន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​មិន​សូវ​​ទទួល​បាន​លទ្ធផលល្អ ដូច្នេះ​ពួក​គាត់​បារម្ភ​ខ្លាច​កូនមិន​ទទួល​បាន​ជោគជ័យ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ ពួក​គាត់​​អស់​ក្តី​បារម្ភ និង​សប្បាយ​រីក​រាយ​ចំពោះ​អាជីព​បាល់ទាត់​របស់​កូន​នៅ​ប្រទេស​កាតារ។

អ្នក​ស្រី ហេង សុខា បាន​​រៀប​រាប់​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​អរ​ពេល​ដែល​កូន​បាន​ទៅ​​លេង​នៅ​​ប្រទេស​កាតារ។ មេក្លិប​បាន​ផ្តល់​ឱកាស​ឲ្យ​ ចន្ធា អីចឹង​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត តែ​ពី​ដំបូង​ខ្ញុំ​ព្រួយ​បារម្ភ​ច្រើន ជា​ពិសេស​នៅ​ពេល​កូន​ប្រាប់​ថា ស្រក​អស់​៥គីឡូ។ ខ្ញុំ​អាណិត​កូន​ ឡើង​ស្រក់​ទឹក​ភ្នែក ដោយ​សារ​​អត់​ទាន់​ទម្លាប់​ការ​រស់​នៅ ការ​ហ្វឹក​ហាត់ ម្ហូប​អាហារ តែ​កូន​​អាច​ទ្រាំ​ទ្រ​បាន»។

«ខ្ញុំ​ឧស្សាហ៍​ខល​សួរ​កូន។ ក្រោយ​មក​ទើប​គេប្រាប់​ថា ល្អ​ប្រសើរហើយ ខ្ញុំ​មាន​តែ​ជំរុញ​កូន​ឲ្យ​ប្រឹង​ប្រែង និង​ជូន​ពរ​កូន​ឲ្យ​ទទួល​បាន​ជោគជ័យបន្ត​ទៀត។ អរគុណ​ប្រធាន​ក្លិប​ដែល​បាន​ចាត់​ចែង​ឲ្យ​កូន​ខ្ញុំ​បាន​ទៅលេងនៅកាតារ»។

ចំណែក លោក ឈឿ សៀង ក៏​មាន​អារម្មណ៍​ព្រួយ​បារម្ភ​មិន​ខុស​ពី​​ភរិយា​របស់​លោក​ប៉ុន្មាន​ឡើយ​។ លោក​មាន​ប្រសាសន៍​ថា ៖«ពី​ដំបូង​បារម្ភ​ដែរ​ ដោយសារ​ស្រក​អស់​ច្រើន​គីឡូ តែ​ធ្វើ​មិច​បើខាង​គេ​តម្រូវ​ឲ្យ​ខំ​ប្រឹង គេង​ក៏​មិន​សូវ​បាន ខុស​ម៉ោង​គ្នា ហើយ​អាហារ​មិន​សូវ​ទម្លាប់។ តែ​ក្រោយ​មក​ខាង​គេ​ចាត់​ចែង​ឲ្យ​​បាន​ល្អ ញាំអាហារ​បាន​ច្រើន​វិញ​​​ ខ្ញុំ​ក៏​សប្បាយរីក​រាយ​ឡើង​វិញ»។

សៀង ចន្ធា ​បាន​មក​ប្រទេសកំណើត​​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ ហុងកុង និង ម៉ាកាវ នៅ​ក្នុង​ខែ​កញ្ញានេះ បន្ទាប់​ពី​រូប​គេ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លិប Al Shahaniya លីគ​ទី​២​របស់​កាតារ កាល​ពីខែកក្កដា ឆ្នាំ​២០២៣។

ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សៀង ចន្ធា ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ពី​កម្រិតគុណភាព និង​កម្លាំង​ស៊ុហ្វ​ខ្លាំង​ជាង​មុន ហើយ​រូប​គេ​ស៊ុត​បាន​២​គ្រាប់​នៅ​ពេល​កម្ពុជា​ឈ្នះ ម៉ាកាវ ដោយ​លទ្ធផល ៤-០ នៅ​យប់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣។ រូប​គេ​ក៏​បាន​លេង​ជម្រើស​១១​នាក់​ដំបូង​ពេល​ស្មើ​ជា​មួយ ហុងកុង នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម