Connect with us

កីឡា

មិត្តបរទេសជំរុញ​ឲ្យ​កម្ពុជា​ទទួលធ្វើ​ម្ចាស់​ផ្ទះ​កីឡាយុវជនអូឡាំពិក

បានផុស

នៅ

មិត្តបរទេស​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អូឡាំពិក (Olympic Youth Games) បន្ទាប់​ពី​ទទួល​រៀបចំ​ការ​ប្រកួត​កីឡាយុវជន​ទ្វីប​អាស៊ី (Asian Youth Games) លើក​ទី​៤ ឆ្នាំ​២០២៩។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា កាល​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​កីឡា​អាស៊ាន​ នៅ​ប្រទេស​ថៃ កាល​ពី​ដើម​ខែ​កញ្ញា​នេះ​មាន​មិត្ត​បរទេស​ជា​ច្រើន​បានជំរុញ​ឲ្យ​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ហេតុមក​ពីបែប​នេះ គឺ​ប្រទេស​​ណាដែល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជន​អាស៊ី ភាគ​ច្រើន​តែង​​ភ្ជាប់​ជា​មួយ​​ការ​រៀបចំ​កីឡាយុវជន​អូឡាំពិក​តែម្តង​។ ដូច​សិង្ហបុរីធ្វើ​យុវជន​អាស៊ី​រួច​ បន្ត​ធ្វើ​យុវជនអូឡាំពិកទៀត។ វា​ហាក់​បី​ជា​ទម្លាប់​មួយ។ អីចឹង​ហើយ​បាន​ជា​មិត្ត NOC មួយ​ចំនួនបាន​ជំរុញ​ថា កម្ពុជាធ្វើ Asian Youth Games រួច គួរ​បន្ត​ធ្វើ Olympic Youth Games តែ​ម្តង​ទៅ​ដូច​ជា​ទម្លាប់​មួយ​ដែរ។ ម្យ៉ាង​ទៀត វា​ងាយ​ស្រួល​ ដូច​ជា​ហាត់​ការ​ធ្វើ​កម្រិត​អាស៊ី ហើយ​ឈាន​ដល់​កម្រិត​ពិភព​លោក»។ លោក វ៉ាត់ ចំរើន បានពន្យល់។

រដ្ឋ​លេខាធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ខាង​លើ​នេះ​គឺ​ជា​ការ​ជំរុញ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ជា​គំនិត​ផ្តួច​ផ្តើម​​របស់កម្ពុជា​ទេ។ ការ​ជំរុញ​បែប​នេះ ដោយសារ​ឃើញ​​កម្ពុជា​ទទួល​រៀប​ចំ​កីឡា​យុវជន​អាស៊ី នៅ​ឆ្នាំ​២០២៩ ជា​ពិសេស​​ក្រោយ​ពេល​​កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ​ដោយ​ជោគជ័យ។ បណ្តា​ប្រទេស​អន្តរជាតិ​បាន​វាយ​តម្លៃ​ខ្ពស់ចំពោះ​បដិសណ្ឋារកិច្ច​របស់​កម្ពុជាក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំង​២​​កន្លង​មក។

ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ឆ្នាំ​២០២៥ នឹង​រៀបចំ​នៅ​ប្រទេស​អ៊ូបេគីស្ថាន ហើយ​បន្ទាប់​មក​លើក​ទី​៤ ឆ្នាំ​២០២៩ នៅ​លើ​ទឹក​ដី​កម្ពុជា។

ចំណែក កីឡា​យុវជន​អូឡាំពិក​ លើក​ទី​៤ ឆ្នាំ​២០២៤ នឹង​រៀបចំ​នៅ​ទី​ក្រុង Gangwon ប្រទេស​កូរ៉េខាង​ត្បូង ប៉ុន្តែ​លើក​ទី៥ ឆ្នាំ​២០២៨ និង​លើក​ទី​៦ ឆ្នាំ​២០៣២ នៅ​មិន​ទាន់​មាន​ប្រទេស​ណា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ទេ​។

ដូច្នេះ​ប្រសិន​បើ កម្ពុជា​​ពិចារណា​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាច​​នឹង យុវជន​អូឡាំពិក ឆ្នាំ​២០៣២ ប៉ុន្តែ​លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា ខាង​លើ​គឺ​ជា​គំនិត​ជំរុញ​របស់​មិត្តបរទេស​ប៉ុណ្ណោះ ហើយការ​សម្រេច​​យ៉ាង​ណា​នោះ​គឺ​​ទុក​​ភារកិច្ច​​ឲ្យ​ថ្នាក់ថ្នាក់​ដឹក​នាំ​ពិចារណា​ក្រោយ។

សូម​បញ្ជាក់​ថា កីឡាយុវជន​អូឡាំពិក ​មាន​ប្រភេទកីឡា និង​ទម្រង់​ប្រកួត​ច្រើន​ដូច​កីឡាអូឡាំពិកដែរ ប៉ុន្តែ​កំណត់​អាយុ​កីឡាករ កីឡាការិនី​​ចាប់​ពី​១៥​ឆ្នាំ ទៅ​១៨​ឆ្នាំ​ប៉ុណ្ណោះ​​ទើប​អាច​ចូល​រួម​ប្រកួតបាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៧ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម