កីឡា
យប់នេះ សៀង ចន្ធា អាចនឹងបង្ហាញខ្លួនការប្រកួតពាន Qatar FA Cup
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ Qatar FA Cup 2023 រវាងក្លិប Al Shahaniya និង Mesaimeer វេលាម៉ោង ១១:៣០ យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អាចជាជំនួបដែលអ្នកគាំទ្រកម្ពុជារង់ចាំទស្សនា បន្ទាប់ពីតារាបាល់ទាត់កម្ពុជា សៀង ចន្ធា បានវិលត្រឡប់ទៅចូលរួមក្លិបវិញ។

សៀង ចន្ធា បានប្រញាប់ត្រឡប់ទៅប្រទេសកាតារវិញនាល្ងាចថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង និងម៉ាកាវ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ កីឡាករបានប្រាប់ថា រូបគេរំពឹងបានលេងឲ្យក្រុម Al Shahaniya សម្រាប់ការប្រកួតយប់នេះ ដូច្នេះហើយបានជារូបគេត្រឡប់ទៅកាតារវិញដោយមិនបានសម្រាកសោះ។
សៀង ចន្ធា បាននិយាយថា ៖«សម្រាប់ការហ្វឹកហាត់នៅកាតារគឺខ្ញុំហ្វឹកហាត់ខ្លាំង។ សម្រាប់ទម្រង់លេងរបស់ក្លិបគឺត្រូវដាក់សម្ពាធលើគូប្រកួត ឆ្លងកាត់ពី១ប្រកួតទៅ១ប្រកួត ខ្ញុំត្រូវលេងបែបនេះរហូត។ នេះហើយជាហេតុផលដែលធ្វើឲ្យកម្លាំងរបស់ខ្ញុំកើនឡើងជាងមុន»។

កាលប្រកួតបើកឆាកសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ Qatar FA Cup សៀង ចន្ធា ត្រូវបានដូរចូលនៅនាទីទី៨៦ និងរកបាន១គ្រាប់នៅពេល Al Shahaniya បានឈ្នះ Muaither SC ដោយលទ្ធផល ៧-០ ដើម្បីទទួលបាន៣ពិន្ទុឈរលេខ១ក្នុងពូល។
យប់នេះ សៀង ចន្ធា ទំនងជាមិនអាចបង្ហាញខ្លួនជម្រើស១១នាក់ដំបូងទេដោយសាររូបគេបានចំណាយពេលច្រើនម៉ោងក្នុងការធ្វើដំណើរពីកម្ពុជាទៅកាតារ បន្ទាប់ពីចប់ភារកិច្ចជាមួយជម្រើសជាតិ។
ក្នុងការប្រកួតមិត្តភាពអន្តរជាតិ២លើកក្នុងថ្ងៃ FIFA Days សៀង ចន្ធា បង្ហាញខ្លួនលើទីលានក្នុងជម្រើស១១នាក់ដំបូងពេលប៉ះ ហុងកុង និងម៉ាកាវ។ រូបគេស៊ុតបាន២គ្រាប់នៅពេលកម្ពុជាឈ្នះម៉ាកាវ ៤-0៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?