Connect with us

កីឡា

កីឡាករ ឡុង សុភី ប្រកាសដើរចេញពីប្រដាល់គុនខ្មែរ ក្រោយប្រឡូក២០ឆ្នាំ

បានផុស

នៅ

កីឡាករ​ប្រដាល់ ឡុង សុភី បាន​ប្រកាស​ឈប់​ពីរ​ប្រដាល់​គុន​ខ្មែរ​ហើយ បន្ទាប់​ពី​បាន​ប្រឡូក​ក្នុង​អាជីព​ឈឺ​ខ្លួន​មួយ​នេះអស់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​​ដោយ​ធ្លាប់​​បានឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​៨​គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឡុង សុភី បាន​និយាយ​ថា ៖«សួ​ស្តី​ ពុក​ម៉ែ​ បងប្អូន​ ដែល​ស្រឡាញ់ គាំទ្រ​ ប្រដាល់​គុន​ខ្មែរ​ទាំងអស់គ្នា​ ខ្ញុំបាទ​ ឡុង សុភី​ ហៅ​ នី សុភី​ សូម​អរគុណ​ ពុក​ម៉ែ បង​ប្អូន​ ដែល​ស្រឡាញ់ គាំទ្រ​ខ្ញុំ​ពីមុន​មក​។ ចាប់​ពី​ថ្ងៃ​នេះ​ទៅខ្ញុំ​ចាក​ចេញ​ពីសង្វៀន​ប្រកួត​ហើយ​។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ ២០​ឆ្នាំ​ ដល់​ថ្ងៃ​បញ្ចប់​ហើយ»។

«នៅ​តែ​នឹក​ នៅ​តែ​ស្រឡាញ់​ តែ​កាត់​ចិត្តដើរ​ចេញ​ពី​វា​ដើម្បី​ដើរ​ឲ្យបាន​ឆ្ងាយ។ ខ្ញុំបាទ ឡុង សុភី សូម​​អរ​គុណ​បង​ប្អូន​ដែល​ស្រឡាញ់​ គាំទ្រ​ខ្ញុំ​ទាំង​អស់​គ្នា​ខ្លាំងណាស់»។ ឡុង សុភី បាន​បន្ថែម។

ឡុង សុភី ​ជា​សិស្ស​របស់​ក្លិប​ឡុង​សាលវ័ន្ត​កីឡា​ដែល​មាន​លោក ឡុង សាលវ័ន្ត​ ជា​គ្រូ​បង្ហាត់​បាន​ចាប់​អាជីព​ប្រដាល់​គុន​ខ្មែរ​តាំង​ពី​ក្មេង​​ដែល​រហូត​ដល់​ពេល​នេះ​​មាន​រយៈពេល​ប្រមាណ​២០​ឆ្នាំ​។

កីឡាករ​រូប​នេះ​​​​​មាន​សមត្ថភាព​ល្អ​​ដែល​មាន​ដៃ​គូ​ជា​មិត្ត​រួម​ជាតិ​ខ្លាំង​ៗ​ដូច​ជា កែវ រំចង់, រឿង សោភ័ណ្ឌ, ពេជ្រ សីហា និង ម៉ឺន សុភា ជា​ដើម។ ដៃ​គូ​ដែល​កក្រើក​រំជើប​រំជួល​ខ្លាំង​បំផុត​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​គឺ​​ កែវ រំចង់ ដែល​​ការ​ប្រកួត​របស់​ពួក​គេ​​របស់​ពួក​គេ​ម្តងៗ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​​បំផុត​នៅ​សង្វៀន​បាយ័ន។

នៅ​ឆ្នាំ​២០២៣​នេះ រូប​គេ​បាន​ឡើង​ប្រកួត​បានប្រហែល​ជា​​​​៣​​ដង​ប៉ុណ្ណោះ​​គឺ​​ឈ្នះ​ពិន្ទុ​​កីឡាករឡាវ ស៊ីធឿង, ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ យ៉តឌីសេល និង​ ផេតសាម៉ាត’។

ក្នុង​អាជីពប្រដាល់​រយៈ​ពេល​២០​​ឆ្នាំ​កន្លង​ទៅ​នេះ ឡុង សុភី ធ្លាប់​បាន​ចូល​រួម​ប្រកួតដណ្តើមខ្សែ​ក្រវាត់​ចំនួន​១១​ដង​ ក្នុង​នោះ​​​បាន​ឈ្នះ​​ខ្សែ​ក្រវាត់​​៨​ដង ហើយក៏ធ្លាប់​ទទួល​បាន​​ត្រឹម​លេខ​២​ម្តង លេខ៣​ម្តង និង​លេខ​៤​ម្តង៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម