កីឡា
នារីខ្មែរ-អាមេរិក សុវណ្ណារី ចង់ក្លាយជាជើងឯកពិភពលោកទម្ងន់ Flyweight ទី១របស់ ONE
កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានសាង កំណត់ត្រាឈ្នះលើទី២នៅស្ថាប័នប្រដាល់កំពូលប្រចាំអាស៊ី ONE Championship បន្ទាប់ពីបញ្ឈប់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនេះ។
លទ្ធផលនេះបានក្លាយជាជ័យជម្នះលើកទី២ក្នុងប្រវត្តិអាជីពរបស់ខ្លួនក្នុងការផ្តួលដៃគូក្នុងទឹកទី២ ខណៈជ័យជម្នះ៣លើកផ្សេងទៀតគឺយកឈ្នះដៃគូក្នុងទឹកទី១ទាំងអស់។

ការប្រកួតលើកទី១ក្នុងឆ្នាំ២០១៦ នៅសង្វៀនអាមេរិក Gladiator Challenge អែម សុវណ្ណារី បានផ្តួលកីឡាការិនី Lanikqua Robins ក្នុងទឹកទី១ និងការប្រកួតលើកទី២ក្នុងឆ្នាំ២០២១៧ នៅសង្វៀនដដែល កីឡាការិនីខ្មែរ-អាមេរិកបានផ្តួល Evelyn Nieve ក្នុងទឹកទី១ដែរ។
នៅឆ្នាំ២០១៨ សុវណ្ណារី បានបោះជំហានចូលសង្វៀនអន្តរជាតិ ONE Championship ដោយប្រកួតលើកទី១ បានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova នៅព្រឹត្តិការណ៍ ONE: Mark of Greatness ដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី១។ សម្រាប់ជ័យជម្នះលើកទី២ នាងធ្វើបានសម្រេចនៅទឹកទី២លើChoi Jeong Yun។
ចោទសួរថា តើជ័យជម្នះចុងក្រោយនេះមានន័យយ៉ាងណា? សុវណ្ណារីបានឆ្លើយថា សម្រាប់ជ័យជម្នះចុងក្រោយនេះ អែម សុវណ្ណារី ចាត់ទុកថា ជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរយៈពេលមួយឆ្នាំពេញគឺនៅឆ្នាំ២០២០ដែលនាងមិនបានឡើងប្រកួតដោយសារខូវិត-១៩។ ជាពិសេសសម្រាប់គុនខ្មែរដែលជាក្បាច់គុនបុរាណខ្មែរ។
«ជ័យជម្នះនេះពិតជាមានមោទកភាពសម្រាប់គុនខ្មែរ»។ សុវណ្ណារី បានបញ្ជាក់ជាពិសេសសម្រាប់គុនខ្មែរដែលជាក្បាច់គុនបុរាណខ្មែរ។

នៅពេលសួរថា យល់យ៉ាងណាដែរអំពីជើងឯកពិភពលោក? កីឡាការិនីខ្មែរ-អាមេរិកបានឲ្យដឹងថា គ្រប់អត្តពលិកគឺមានគោលដៅខ្សែក្រវាត់ពិភពលោកដូចគ្នា។ ចំពោះនាងក៏មិនខុសពីអត្តពលិកដទៃដែរ។
សុវណ្ណារី បានបញ្ជក់ថា «ខ្ញុំចង់ក្លាយជាជើងឯកពិភពលោកទម្ងន់ flyweight ទី១ប្រចាំស្ថាប័នប្រដាល់ ONE Championship»។
បើគិតចាប់តាំងពីចូលប្រឡូកក្នុងអាជីពប្រដាល់គុនចម្រុះតាំងពីឆ្នាំ២០១៦មក អែម សុវណ្ណារី បានឡើងសង្វៀនប្រកួតក្នុងមួយឆ្នាំបានតែ១ដងប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០អត់បានប្រកួតថែមទៀត។ ដូច្នេះនាងសង្ឃឹមថា ឆ្នាំ២០២១នេះនឹងរវល់ច្រើនជាងឆ្នាំមុនៗពោលគឺទទួលបានឱកាសឡើងហោចណាស់ក៏ពីរដង ខណៈដើមឆ្នាំនាងប្រកួតបាន១លើកហើយ។
កើតនៅអាមេរិកមានឪពុកម្តាយជាខ្មែរ អែម សុវណ្ណារី មានប្រវត្តិប្រកួត៥លើកហើយគឺឈ្នះ៤ និងចាញ់១៕
ដោយ ៖ កម្ពុជាថ្មី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់