កីឡា
Bounphachan ជាកីឡាករឡាវទី១រកបានគ្រាប់បាល់ក្នុងលីគកម្ពុជា
ព្រះខ័នរាជស្វាយរៀងរកបាន៣ពិន្ទុពេញបន្ថែមទៀត បន្ទាប់ពីបានឈ្នះលើក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ៥-២ សម្រាប់ការប្រកួតសប្តាហ៍ទី៥នៃខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។

៥គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករ៥រូបផ្សេងគ្នាគឺខ្សែបម្រើ គឹម សុខយុទ្ធ នៅនាទីទី១០ ខ្សែការពារ សារ៉េត គ្រីយ៉ា នៅនាទីទី៤១ ខ្សែបម្រើកណ្តាលជប៉ុន Ryo Fujii នៅនាទីទី៦២ ខ្សែប្រយុទ្ធកាណាដា Marcus Haber នៅនាទីទី៧១ និងចុងក្រោយខ្សែបម្រើប្រយុទ្ធឡាវ Bounkong Bounphachan នៅនាទី៩០+៥។
ចំណែក២គ្រាប់របស់អង្គរថាយហ្គឺររកបានដោយកីឡាករ Nugent Ben William នៅនាទីទី២៥ និងកីឡាករ Blasco នៅនាទីទី៨០។

Bounkong Bounphachan បានក្លាយជាកីឡាករឡាវទី១ដែលបានរកគ្រាប់បាល់ក្នុងលីគបាល់ទាត់កំពូលកម្ពុជា ហើយរូបគេក៏ជាកីឡាករឡាវទី១ដែលមកលេងនៅលីគកំពូលកម្ពុជា។ រូបគេត្រូវបានដូរចូលជំនួសកីឡាករ Nick Taylor និងទទួលបានឱកាសបាន៣លើក ក៏សម្រេចទីបាន១គ្រាប់។
នៅថ្ងៃនេះដែរ ក្រុមក្រសួងការពារជាតិក៏រកបាន៣ពិន្ទុពេញ បន្ទាប់ពីបានយកឈ្នះលើក្រុមព្រៃវែងដោយលទ្ធផល ០-៣ នៅទឹកដីខេត្តព្រៃវែង។
សម្រាប់ការប្រកួតនៅទឹកដីស្វាយរៀងក្នុងសប្តាហ៍ទី៥នេះ មានអ្នកទស្សនាផ្ទាល់រហូតដល់ជាង៤ពាន់នាក់ពិតជាល្អខ្លាំងមែនទែន។

រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀងនៅតែរក្សាកំណត់ត្រាជ័យជម្នះរហូតដោយការប្រកួត៥សប្តាហ៍ក្នុងលីគកំពូលកម្ពុជារដូវកាលថ្មីនេះមិនទាន់ស្គាល់បរាជ័យឡើយ ហើយឈរលើកំពូលតារាងមាន១៥ពិន្ទុពេញ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?