កីឡា
ពេជ្រ សម្បត្តិ លែងចង់ជួប ណង សាវ ទៀត ក្រោយផ្តួលឲ្យសន្លប់ម្សិលមិញ
អ្នកលេងគុនខ្មែររហស្សនាម«ក្របីព្រៃ» ពេជ្រ សម្បត្តិ បានផ្តួលកីឡាករមិត្តរួមជាតិ ណង សាវ ឲ្យសន្លប់ ក្នុងការប្រកួត១ទឹក រយៈពេល៩នាទីនៅសង្វៀនថោន នាល្ងាចថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ការប៉ះគ្នារបស់អ្នកទាំងពីរជាជំនួបដែលអ្នកគាំទ្រចង់ឃើញយូរមកហើយដោយសារ ពេជ្រ សម្បត្តិ ជាជើងខ្លាំងដ៏មានប្រជាប្រិយភាពតាមរយៈស្មារតីប្រយុទ្ធឆ្ពោះទៅមុខមិនចេះរាថយ និងកណ្តាប់ដៃធ្ងន់ ខណៈ ណង សាវ ជាកីឡាករម្នាក់ដែលវ៉ៃបច្ចេកទេស ទាត់ល្អ និងកណ្តាប់ដៃល្អ។
ការពិតនៅលើសង្វៀនបង្ហាញថា ពេជ្រ សម្បត្តិ បានដើរចូលវ៉ៃកណ្តាប់ដៃផ្ទួនៗទាំងលើផ្ទៃមុខ និងក្បាលពោះ ខណៈ ណង សាវ បានព្យាយាមទាត់ ធាក់ចេញ និងកណ្តាប់ដៃ ប៉ុន្តែមិនអាចធ្វើអ្វីបានលើក្របីព្រៃបានទេ។ ការប្រកួតបានជាង៦នាទីប៉ុណ្ណោះ ណង សាវ មិនអាចទ្រាំទ្រនឹងការសម្រុក និងកណ្តាប់ដៃផ្ទួនៗរបស់ សម្បត្តិ បានឡើយ។
ក្រោយចប់ការប្រកួត ណង សាវ បាននិយាយថា ខ្លួនចង់ជួប ពេជ្រ សម្បត្តិ ម្តងទៀត។ វ៉ៃទឹកក៏បាន វ៉ៃ៥ទឹកក៏បាន ប៉ុន្តែក្របីព្រៃបាននិយាយថា ខ្លួនលែងចង់ជួប ណង សាវ ទៀតហើយ។

ពេជ្រ សម្បត្តិ បាននិយាយថា ខ្លួនសប្បាយចិត្តដែលទទួលបានជ័យជម្នះ ប៉ុន្តែមិនចង់ជួប ណង សាង ទៀតទេ ពីព្រោះជាខ្មែរដូចគ្នា។ ប្រការនេះមានន័យថា សម្បត្តិ ហាក់មានអារម្មណ៍អាណិត ណង សាវ ដែលខ្លួនវ៉ៃឲ្យសន្លប់ ពីព្រោះជាខ្មែរដូចគ្នា ដូច្នេះរូបគេចង់ប្រកួតជាមួយកីឡាករបរទេសប៉ុណ្ណោះ។
នេះជាការឈ្នះលើកីឡាករមិត្តរួមជាតិម្នាក់ទៀតសម្រាប់ ពេជ្រ សម្បត្តិ បន្ទាប់ពីរូបគេបានយកឈ្នះលើ ឃីម បូរ៉ា កាលពីដើមខែកញ្ញា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ