កីឡា
សញ្ញាកាន់តែល្អ! ៣ប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងមានអ្នកគាំទ្រកើនឡើងរហូត
សន្ទុះអ្នកគាំទ្ររបស់ក្លិបព្រះខ័នរាជស្វាយរៀងបានកើនឡើងរហូតសម្រាប់ការធ្វើជាម្ចាស់ផ្ទះ៣លើកក្នុងចំណោម៥សប្តាហ៍នៃខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤។ អ្នកគាំទ្រទស្សនាផ្ទាល់កើនឡើងបែបនេះ បន្ទាប់ពីកីឡដ្ឋានត្រូវបានពង្រីកទីកន្លែងសម្រាប់អ្នកគាំទ្រ។

នៅពេល ព្រះខ័នរាជស្វាយរៀងឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ២-១ ក្នុងសប្តាហ៍ទី២ ដែលជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅរដូវកាលនេះ មានអ្នកគាំទ្រទស្សនាផ្ទាល់ចំនួន ២៣៩៥នាក់។ នៅសប្តាហ៍ទី៣ មានអ្នកគាំទ្រផ្ទាល់ចំនួន ៣៤៩០នាក់ ជាពេលដែលព្រះខ័នរាជស្វាយរៀងបានឈ្នះណាហ្គាវើលដ៏ដោយលទ្ធផល ១-០ និងនៅសប្តាហ៍ទី៥មានអ្នកគាំទ្រផ្ទាល់ឡើងដល់ ៤០៧៩នាក់ ជាពេលព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ៥-២។

អ្នកគាំទ្រចូលទស្សនាផ្ទាល់បានកើនឡើង បន្ទាប់ពីព្រះខ័នរាជស្វាយរៀងបានពង្រីកកន្លែងអ្នកគាំទ្រចំនួន៣៧៥០កៅអីបន្ថែមទៀតកាលពីខែសីហា។ បូករួមទាំងកន្លែងសម្រាប់ភ្ញៀវពិសេស (VIP) ព្រមទាំងមានកន្លែងសម្រាប់លក់ភេសជ្ជៈ និងអាហារ។

ក្រៅពីកីឡដ្ឋានដែលត្រូវបានពង្រីកទំហំសម្រាប់អ្នកគាំទ្រ សំបុត្រចូលទស្សនាផ្ទាល់ក៏ងាយស្រួលរកទិញគឺទាំងនៅកីឡដ្ឋានផ្ទាល់ និងតាម App។

ទោះបីជាយ៉ាងណា ក្នុងចំណោមការប្រកួតទាំងអស់៥សប្តាហ៍កន្លងទៅនេះ ជំនួបរវាង ភ្នំពេញក្រោន និងបឹងកេត កាលពីសប្តាហ៍ទី១ នៅកីឡដ្ឋាន ស្មាតអអេសអិន មានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេបំផុតរហូតដល់៥០៧៨នាក់។
សប្តាហ៍ទី៥ សរុបអ្នកគាំទ្រ ៨៧៣៨នាក់
- ព្រៃវែង ០-៣ ក្រសួងការពារជាតិ មានអ្នកគាំទ្រ ៨២៤នាក់
- ព្រះខ័នរាជស្វាយរៀង ៥-២ អង្គរថាយហ្គឺរ មានអ្នកគាំទ្រ ៤០៩៧នាក់
- បឹងកេត ២-០ គិរីវង់សុខសែនជ័យ មានអ្នកគាំទ្រ ១០៣៣នាក់
- អាយអេសអាយ ដង្កោសែនជ័យ ១-១ ណាហ្គាវើលដ៍ មានអ្នកគាំទ្រ ១០៣១នាក
- វិសាខា ០-១ ភ្នំពេញក្រោន មានអ្នកគាំទ្រ ១៧៥៣នាក់
សប្តាហ៍ទី៤ សរុបអ្នកគាំទ្រ ៦៥៦២នាក់
- បឹងកេត ៤-២ វិសាខា មានអ្នកគាំទ្រ ២១៥៤នាក់
- ណាហ្គាវើលដ៍ ២-៣ ភ្នំពេញក្រោន មានអ្នកគាំទ្រ ៦៩៩នាក់
- អង្គរថាយហ្គឈរ ០-៣ ក្រសួងការពារជាតិ មានអ្នកគាំទ្រ ១២៥៨នាក់
- គិរីវង់សុខសែនជ័យ ១-២ ព្រៃវែង មានអ្នកគាំទ្រ៦២៤នាក់
- អាយអេសអាយ ដង្កោសែនជ័យ ១-២ ព្រះខ័នរាជស្វាយរៀង ១៨២៧នាក់
សប្តាហ៍ទី៣ សរុបអ្នកគាំទ្រ ៧៣៦៩នាក់
- អង្គរថាយហ្គឺរ ២-០ គិរីវង់សុខសែនជ័យ មានអ្នកគាំទ្រ ១៣២១នាក់
- ព្រៃវែង ១-១ បឹងកេត មានអ្នកគាំទ្រ ១៣០៤នាក់
- ព្រះខ័នរាជស្វាយរៀង ១-០ ណាហ្គាវើលដ៍ មានអ្នកគាំទ្រ ៣៤៩០នាក់
- វិសាខា ៤-០ អាយអេសអាយ ដង្កោសែនជ័យ មានអ្នកគាំទ្រ ១២៥៤នាក់
- ភ្នំពេញក្រោន ១-០ ក្រសួងការពារជាតិ មានអ្នកគាំទ្រ ១១៨៧នាក់
សប្តាហ៍ទី២ សរុបអ្នកគាំទ្រ ៨០៧៥នាក់
- ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន មានអ្នកគាំទ្រ ២៣៩៥នាក់
- ណាហ្គាវើលដ៍ ១-៤ វិសាខា មានអ្នកគាទ្រ ១៥៧៣នាក់
- អាយអេសអាយ ដង្កោសែនជ័យ ០-៥ ព្រៃវែង មានអ្នកគាំទ្រ ១៦០៥នាក់
- គិរីវង់សុខសែនជ័យ ១-១ ក្រសួងការពារជាតិ មានអ្នកគាំទ្រ ៦៤១នាក់
- បឹងកេត ៤-១ អង្គរថាយហ្គឺរ មានអ្នកគាំទ្រ ១៨៦១នាក់
សប្តាហ៍ទី១ សរុបអ្នកគាំទ្រ ១០៦១២នាក់
- ព្រៃវែង ៤-៥ ណាហ្គាវើលដ៍ មានអ្នកគាំទ្រ ១០២៦នាក់
- វិសាខា ២-០ គិរីវង់សុខសែនជ័យ មានអ្នកគាំទ្រ ១៩៥៣នាក់
- ក្រសួងការពារជាតិ ០-២ ព្រះខ័នរាជស្វាយរៀង មានអ្នកគាំទ្រ ៩៣១នាក់
- ភ្នំពេញក្រោន ២-១ បឹងកេត មានអ្នកគាំទ្រ ៥០៧៨នាក់
- អាយអេសអាយ ដង្កោសែនជ័យ ១-០ អង្គរថាយហ្គឺរ មានអ្នកគាំទ្រ ១៦២៤នាក់
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?