កីឡា
គណៈកម្មការកិច្ចការសង្គមរបស់ AFC អនុម័តគម្រោងចំនួន៧
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ គណៈកម្មការទទួលខុសត្រូវកិច្ចការសង្គមរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអនុម័តកម្មវិធីថ្មីចំនួន៧ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់អាណត្តិ ឆ្នាំ២០២៣-២០២៧។
គណៈកម្មការទទួលខុសត្រូវកិច្ចការសង្គមរបស់ AFC បានគាំទ្រគំនិតផ្តួចផ្តើមរបស់សមាគមទាំង៧ក្នុងនោះ សហព័ន្ធបាល់ទាត់អូស្ត្រាលី សហព័ន្ធបាល់ទាត់បង់ក្លាដែស សហព័ន្ធបាល់ទាត់ប៊ូតាន សមាគមបាល់ទាត់កោះហ្គាំ សហព័ន្ធបាល់ទាត់កៀហ្ស៊ីស៊ី សមាគមបាល់ទាត់នេប៉ាល់ ក៏ដូចជាសហព័ន្ធបាល់ទាត់អាស៊ីខាងត្បូង។ ឥឡូវនេះកម្មវិធីនឹងត្រូវបានបង្ហាញដល់ក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia សម្រាប់ការអនុម័តមូលនិធិ។
គម្រោងទាំង៧រួមមាន៖
- សហព័ន្ធបាល់ទាត់ប៊ូតាននឹងផ្តល់លទ្ធភាពឱ្យយុវជនដែលជួបការលំបាកចំនួន ១៤០ នាក់មកពីសាលារៀនដាច់ស្រយាលចំនួន ៥ ដើម្បីពង្រឹងជំនាញកីឡាបាល់ទាត់ និងទំនាក់ទំនងរបស់ពួកគេនៅក្នុងបរិយាកាសសុវត្ថិភាព និងរីករាយ។
- សមាគមបាល់ទាត់កោះហ្គាំ បន្ទាប់ពីការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង Mawar កាលពីខែឧសភា ឆ្នាំ២០២៣ គណៈកម្មការបានយល់ព្រមផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងឡើងវិញនូវទីស្នាក់ការកណ្តាលរបស់សហព័ន្ធ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិ។
- សហព័ន្ធបាល់អូស្ត្រាលីផ្តោតលើកិច្ចព្រមព្រៀងដើម្បីគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ចលករខួរក្បាលអន្តរជាតិ ឆ្នាំ២០២៣ (IFCPF) ការប្រកួតជើងឯកអាស៊ីបុរស និងស្ត្រីនៅទីក្រុងមែលប៊ន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
- សហព័ន្ធបាលទាត់បង់ក្លាដែសរៀបចំកម្មវិធី Empowering Hill Women ដើម្បីបន្តអាជីពបាល់ទាត់រយៈពេល៥ថ្ងៃដែលផ្តល់ជូនស្ត្រីក្រីក្រ៧៥នាក់មកពីជនជាតិភាគតិច Bandarban, Rangamati និង Khagrachari ឲ្យទទួលបានឱកាសដើម្បីបង្កើនគុណភាពជីវិតរបស់ពួកគេតាមរយៈបាល់ទាត់។
- សហព័ន្ធបាល់ទាត់នេប៉ាល់រៀបចំគ្លីនិកបាល់ទាត់ សម្រាប់កុមារក្រីក្រ តាមរយៈគោលការណ៍នៃការរួមបញ្ចូលគ្នារវាង ការរៀនសូត្រ និងសមភាពយេនឌ័រ ដល់កុមារប្រមាណ ១,៤៤០ នាក់នៅទូទាំង ១៨ សាលារៀននៅក្នុងខេត្ត Karnali និង Madesh។
- សាធារណរដ្ឋកៀហ្ស៊ីស៊ីបានអនុម័តលើកម្មវិធីបាល់ទាត់នៅសាលារៀន ដើម្បីផ្តល់សិទ្ធិអំណាច និងពង្រឹងគ្រូអប់រំកាយ និងមណ្ឌលកុមារកំព្រាលើការអនុវត្តល្អបំផុតស្របតាមទំនួលខុសត្រូវសង្គម៣របស់ AFC គឺ ការការពារកុមារ ការអប់រំ និង ការដាក់បញ្ចូលសង្គម។
- សហព័ន្ធបាល់ទាត់អាស៊ីខាងត្បូងរៀបចំរឿងគំនូរជីវចល Kick Off ដែលមាន៥វគ្គសម្រាប់លើកកម្ពស់ការយល់ដឹងអំពីការការពារកុមារក្នុងចំណោមកីឡាករបាល់ទាត់វ័យក្មេ។ គម្រោងនេះបង្កើតឡើងក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញការការពារ និងការការពារកុមារ ព្រមទាំងដោះស្រាយបញ្ហាជាក់លាក់តាមរយៈការងារជាក្រុម ការទំនាក់ទំនង និងការលេងដោយយុត្តិធម៌៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖Insideworldfootball
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ