Connect with us

កីឡា

សហព័ន្ធ​បំភ្លឺជុំវិញ ខាន់ ចេសា មិនចូលរួមប្រកួតកីឡាអាស៊ីនៅចិន

បានផុស

នៅ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​បាន​ចេញ​សេចក្តី​បំភ្លឺ​ជុំ​វិញ​ករណី​វីរកីឡាការិនី ខាន់ ចេសា មិន​បាន​ចូល​រួម​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន។

សហព័ន្ធ​បានបង្ហាញ​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់​កីឡាការិនី ខាន់ ចេសា ទេ ហើយ​សហព័ន្ធ​គោរព​លើ​ការ​សម្រេច​ចិត្ត​នេះ។ សហព័ន្ធ​នៅ​តែ​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​កីឡាការិនី​ខ្មែរ-អាមេរិក​ប្រកប​ដោយ​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោង​ទុក សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា នឹង​បញ្ជូន​អត្តពលិក​របស់​ខ្លួន​២​រូប​គឺ​កីឡាការិនី ខាន់ ចេសា ប្រកួត​លើ​វិញ្ញាសា Ne-Waza ទម្ងន់​ក្រោម​៥២​គីឡូក្រាម និង​កីឡាករ មឿនលីម សុបញ្ញា ប្រកួត​វិញ្ញាសា Ne-Waza ទម្ងន់​៦៩​គីឡូក្រាម។ ដូច្នេះ​មាន​​តែ​កីឡាករ សុបញ្ញា ម្នាក់​ទៅ​ប្រកួត​កីឡាអាស៊ី​នៅ​ចិន​សម្រាប់​កីឡា​ជឺជីតស៊ូ។​

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វីរកីឡាការិនី ខាន់ ចេសា មិន​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ប្រកួត​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន​ទេ។ កត្តា​​បណ្តាល​ឲ្យអវត្តមាន​នេះ គឺ​ជា​បញ្ហា​ផ្ទាល់​ខ្លួន និង​ជាប់​ភារកិច្ច​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកនៅ ONE Championship នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

វីរកីឡាការិនី ខាន់ ចេសា ដែល​ជា​ក្តី​សង្ឃឹម​របស់​កម្ពុជា​ក្នុង​ស្វែង​រក​មេដាយ​ជូន​ជាតិត្រូវ​ការពារ​តំណែង​មេដាយ​មាស​របស់​ខ្លួនដែល​បាន​ឈ្នះក្នុង​កីឡា​អាស៊ី ឆ្នាំ​២០១៩ ប៉ុន្តែ​ពេល​នេះនាង​មិន​អាច​ការពារ​បាន​ទេ។

នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ខាង​មុខ​នេះ ខាន់ ចេសា តំណាង​ឲ្យ​កម្ពុជា​នឹង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅសង្វៀន ONE Championship លើ​ជំនាញ​ឃ្លេ នៅ​ប្រទេស​សិង្ហបុរី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម