Connect with us

កីឡា

មុនប៉ះកម្ពុជាល្ងាចនេះ ក្រុមបាល់ទះឥណ្ឌាក៏ធ្លាប់ចាញ់ឥណ្ឌូណេស៊ីដែរ

បានផុស

នៅ

ក្រុមបាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ជម្រើស​ជាតិ​ឥណ្ឌា វេលា​ម៉ោង​៦​ល្ងាច​នេះ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពូល C នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំបាក​សម្រាប់​កម្ពុជា​នៅ​ពេល​ជួប​ក្រុម​ខ្លាំង​លំដាប់​អាស៊ី និង​ជា​ក្រុម​ដែល​​​កីឡាករ​មាន​កាយ​សម្បទា​ធំ​ និង​ខ្ពស់ ប៉ុន្តែឥណ្ឌាមិន​សូវ​មាន​កេរ្តិ៍​ល្បី​ខ្លាំង​​ឡើយ បើ​ប្រៀប​​​ធៀប​ជា​មួយ​ក្រុម​យក្ស​ដូច​ជា ​ជប៉ុន កូរ៉េ ចិន ឬ​អ៉ីរ៉ង់​ជា​ដើម។

ក្រុម​បាល់ទះ​ឥណ្ឌា​ក៏​ធ្លាប់​ចាញ់​ក្រុម​នៅ​តំបន់​អាស៊ាន​ដែរ​គឺ​ឥណ្ឌូណេស៊ី។ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ជើង​ឯក​អាស៊ី កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ ឥណ្ឌា​បាន​ចាញ់​ឥណ្ឌូណេស៊ី ដ៏​អាក្រក់​​ដែរ​ក្នុង​លទ្ធផល​ ០-៣។ ពេល​នោះ សិត​ទី១ តឹង​តែង​ខ្លាំង​មែន​ទែន​ដោយ​ឥណ្ឌូណេស៊ី​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ២៩-៣១ ប៉ុន្តែ​បែរ​ជា​សិត​ទី​២ និង​ទី​៣ ឥណ្ឌូណេស៊ី​វ៉ៃ​ដាច់ឆ្ងាយ​​ក្នុង​ពិន្ទុ ១៨-២៥ និង​១២-២៥។

បរាជ័យ​របស់​ឥណ្ឌា​ក្រោម​ថ្វី​ដៃ​របស់​ឥណ្ឌូណេស៊ី​នេះ ក៏​មិន​ខុស​អ្វី​នឹង​កម្ពុជា​ដែល​​បាន​ចាញ់​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា​ដោយ​លទ្ធផល ០-៣ (២១-២៥, ១០-២៥ និង​១៥-២៥​) ដើម្បី​ទទួល​បាន​មេដាយ​មាស ខណៈ​កម្ពុជា​ទទួល​បាន​មេដាយ​ប្រាក់។

៥​ប្រកួត​ផ្លូវ​ការ​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​​ជើង​ឯក​អាស៊ី កាល​ពី​ខែ​សីហា​ ឥណ្ឌា ទទួល​បាន​ជ័យជម្នះ​២​ប្រកួត និង​ចាញ់​៣​ប្រកួតដូចខាង​ក្រោម៖

  • ឥណ្ឌា ០-៣ កាតារ
  • ឥណ្ឌា ៣-១ អាហ្វហ្គានីស្ថាន
  • ឥណ្ឌា ២-៣ ចិន
  • ឥណ្ឌា ០-៣ ឥណ្ឌូណេស៊ី
  • ឥណ្ឌា ៣-០ អ៉ីរ៉ាក់

ចំណែក៥​ប្រកួត​ផ្លូវ​ការ​ក្នុង​កីឡា​ស៊ីហ្គេម កម្ពុជា​ឈ្នះ​៣​ប្រកួត និង​ចាញ់២​ប្រកួតដូច​ខាង​ក្រោម៖

  • កម្ពុជា ៣-០ សិង្ហបុរី
  • កម្ពុជា ៣-០ ហ្វីលីពីន
  • កម្ពុជា ០-៣ ឥណ្ឌូណេស៊ី
  • កម្ពុជា ៣-២ ថៃ
  • កម្ពុជា ០-៣ ឥណ្ឌូណេស៊ី

ក្នុង​ពូល​ជា​មួយ​គ្នា​នេះ​មាន​ក្រុម​ខ្លាំង កូរ៉េ​ខាង​ត្បូង​ ដែល​ត្រូវ​ជួប​ឥណ្ឌា នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា និង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចុង​ក្រោយ កូរ៉េ​ខាង​ត្បូង ប៉ះ កម្ពុជា ថ្ងៃ​ទី​២១ ខែ​កញ្ញា។

ការ​ប្រកួត​នេះ​ឈ្នះ​តែ​១​ប្រកួត​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត ពី​ព្រោះ​មាន​៣​ក្រុម ដោយ​លេខ​១ និង​លេខ​២ ឡើង​ទៅ​កាន់​វគ្គ​បន្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម