កីឡា
ក្រោយបាត់មុខ២០ឆ្នាំ ក្រុម Newcastle ប្រកួតក្នុងពាន UCL វិញយប់នេះ
ក្លិប Newcastle United ត្រូវប្រកួតជាមួយ AC Milan ក្នុងពានរង្វាន់ UEFA Champion League នៅកីឡដ្ឋាន San Siro នៅវេលាម៉ោង១១:៤៥ យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

Newcastle បានវិលត្រឡប់មកកាន់ការប្រកួតក្នុងក្របខណ្ឌ UEFA Champion League ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ខណៈធ្លាប់បង្ហាញខ្លួនចុងក្រោយបំផុតកាលពី ២០០២-២០០៣។
Newcastle United និង AC Milan មិនធ្លាប់មានប្រវត្តិជួបគ្នាទេ។ នេះជាការជួបគ្នាលើដំបូងក្នុងកាប្រកួតសន្សំពិន្ទុក្នុងពូល F។ សម្រាប់ពូល F គឺប្រមូលផ្ដុំទៅដោយក្លិបខ្លាំងៗក្នុងតំបន់អឺរ៉ុបរួមមាន៖ក្លិប Paris Saint-Germain, Borussia Dortmund, AC Milan និងក្លិប Newcastle United។

ប្រវត្តិប្រកួត៥លើកចុងក្រោយរបស់ Newcastle United
- Newcastle ៥-១ Aston Villa ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣
- Newcastle ០-១ Manchester City ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣
- Newcastle ១-២ Liverpool ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៣
- Newcastle ១-៣ Brighton ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣
- Newcastle ១-០ Brentford ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣
ប្រវត្តិប្រកួត៥លើកចុងក្រោយរបស់ AC Milan
- AC Milan ៤-២ Novara ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣
- AC Milan ២-០ Bologna ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣
- AC Milan ៤-១ Torino ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣
- AC Milan ២-១ Roma ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣
- AC Milan ១-៥ Inter Milan ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣
បើមើលតាមស្ថិតិការប្រកួត៥លើកចុងក្រោយ ក្លិប AC Mlian ធ្វើបានល្អជាង Newcastle United ប៉ុន្តែអ្វីៗក៏កើតមានកើតឡើងនៅក្នុងពិភពបាល់ទាត់៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?