កីឡា
ប៉ះគ្នាយប់នេះ គ្រូភ្នំពេញក្រោន Oleg និយាយពីខ្សែប្រយុទ្ធ Cebu គ្រោះថ្នាក់
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានយល់ឃើញខ្សែប្រយុទ្ធរបស់ក្លិប Dynamic Herb Cebu គ្រោះថ្នាក់ខ្លាំងនៅពេលក្រុមទាំងពីរប៉ះគ្នាវេលាម៉ោង៧យប់នេះសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ឆ្នាំ២០២៣។

គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយថា ៖«នេះជាការប្រកួតលើកដំបូងរបស់ខ្ញុំក្នុងទឹកដីប្រទេសហ្វីលីពីន ហើយក៏ជាប្រកួតទី១ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។ ក្រុម Cebu ទើបបង្កើតថ្មី ប៉ុន្តែពួកគេមានការរៀបចំបានល្អ។ ខ្ញុំគិតនេះជាការប្រកួតមួយដែលគួរឲ្យចាប់អារម្មណ៍»។
«កូនក្រុមរបស់ខ្ញុំហត់នឿយច្រើន ដោយសារពួកគេទើបតែប្រកួតជាមួយវិសាខាកាលពីចុងសប្តាហ៍ ហើយក៏ត្រូវធ្វើដំណើរមកប្រទេសហ្វីលីពីនទៀត។ ទោះជាយ៉ាងណា យើងបានសម្រាក និងតៀមខ្លួន៣ថ្ងៃមុនការប្រកួតមកដល់។ ការស្នាក់នៅ ម្ហូបអាហារនៅទីនេះរៀបចំបានយ៉ាងល្អ ដូច្នេះចំពោះការប្រកួតថ្ងៃនេះគឺយើងបានត្រៀមខ្លួនរួចហើយ»។ លោក Oleg បានបញ្ជាក់។
ជំនួបនេះ មិនមែនរឿងងាយស្រួលសម្រាប់ក្រុមតំណាងឲ្យកម្ពុជាឡើយ។ តាមស្ថិតិ៤ប្រកួតចុងក្រោយរបស់ក្រុមហ្វីលីពីនគឺឈ្នះទាំងអស់ ហើយស៊ុតចូលដៃគូរហូតដល់១៦គ្រាប់ ដូច្នេះមានន័យថា ខ្សែប្រយុទ្ធរបស់ Cebu ពិតជាគ្រោះថ្នាក់ខ្លាំង។

លោក Oleg Starynskyi បានបន្ថែមថា៖«មែនហើយ ខ្ញុំបានមើលការប្រកួតរបស់ Cebu។ ពួកគេធ្វើបានល្អក្នុងតំបន់ប្រយុទ្ធ។ ខ្ញុំគិតថា សម្រាប់ការប្រកួតនេះ ក្រុមទាំង២នឹងបង្កើតឱកាសច្រើនក្នុងការរកគ្រាប់បាល់ដូចគ្នា»។
DH Cebu មានខ្សែប្រយុទ្ធសញ្ជាតិជប៉ុន៣នាក់គឺកីឡាករ Ryoo Togashi, Rintaro Hama និង Ken Muraayama ព្រមទាំងមានខ្សែប្រយុទ្ធតួកគី១នាក់ Arda Cinkir។
ភ្នំពេញក្រោន ធ្លាប់ចូលរួមប្រកួតពានរង្វាន់ AFC Cup ៣ដងហើយគិតទាំងឆ្នាំ២០២៣។ ឆ្នាំ២០១៧ ក្នុងវគ្គ Playoff ក្រុមតំណាងកម្ពុជាបានចាញ់ ក្រុមសិង្ហបុរី Home United ទាំងពីរជើង សរុបគ្រាប់បាល់ ៣-៧។ ឆ្នាំ២០២២ ភ្នំពេញក្រោនបានប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល I ដោយបានចាញ់ក្រុមសិង្ហបុរី Hangang United ៣-៤, ស្មើក្រុមវៀតណាម Viettel ០-០ និងឈ្នះក្រុម Young Elephant ៤-២ ស្ថិតនៅលេខ៣។

ឆ្នាំ២០២៣ វគ្គជម្រុះបឋម ភ្នំពេញក្រោន បានឈ្នះក្រុមឡាវ Young Elephant ៣-០ និងវគ្គ Playoff ឈ្នះសិង្ហបុរី Tampines Rovers ៣-២ ដើម្បីបានឡើងទៅវគ្គចែកពូល ដោយស្ថិតនៅពូល F ជាមួយក្រុម DH Cebu (ហ្វីលីពីន) Macarthur FC (អូស្ត្រាលី) និង Shan United (មីយ៉ាន់ម៉ា)។
Dynamic Herb Cebu FC ជាក្រុមថ្មីមួយនៅប្រទេសហ្វីលីពីនដែលទើបបង្កើតកាលពីឆ្នាំ២០២១ ប៉ុន្តែធ្វើបានល្អនារដូវកាល២០២២-២៣ កន្លងទៅក្នុងលីគហ្វីលីពីនដោយពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ២ដើម្បីទទួលបានកៅអីក្នុងពានរង្វាន់ AFC Cup វគ្គចែកពូលតែម្តង៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក