កីឡា
ផាច សុជាវីឡា ឱកាសលេងក្រៅប្រទេសជាកត្តាអភិវឌ្ឍខ្លួនបន្ថែមទៀត
ក្រោយការដាក់ចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ខ្សែការពារស្លាបឆ្វេង ផាច សុជាវីឡា ទទួលបានឱកាសថ្មីលើសពីការរំពឹងទុកជាមួយភ្នំពេញក្រោន។ ជាពិសេសរូបគេបានបង្ហាញខ្លួនក្នុងការប្រកួតលើឆាកអន្តរជាតិក្នុងពានរង្វាន់ AFC Cup និងជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង និងម៉ាកាវ។

ផាច សុជាវីឡា បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំមានអារម្មណ៍រីករាយសម្រាប់ការមកប្រកួតនៅក្រៅប្រទេស ពីព្រោះខ្ញុំអាចមានឱកាសបានប្រកួតជាមួយដៃគូថ្មីៗ កម្រិតខ្លាំង ក៏ដូចជាទទួលបានបទពិសោធថ្មីៗ ដែលធ្វើឲ្យខ្ញុំរីកចម្រើនជាលំដាប់»។
គិតត្រឹមសប្ដាហ៍ទី៥ក្នុងខេមបូឌានព្រីមៀរលីគ ផាច សុជាវីឡា រកគ្រាប់បាល់បាន១គ្រាប់ក្នុងនាមជាខ្សែការពារស្លាបឆ្វេងរបស់ភ្នំពេញក្រោន។ ពេលនេះ រូបគេកំពុងនៅជាមួយមិត្តរួមក្រុមសម្រាប់ការប្រកួតជាមួយ Cebu F.C. វេលាម៉ោង៧យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Rizal Memoria ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ។

កីឡាករបន្តថា៖«ខ្ញុំគិតថាមិនសូវជាមានសម្ពាធទេចំពោះការប្រកួតនៅថ្ងៃនេះ តែពិបាកតិចតូចដោយសារទីលានរបស់ក្រុមភ្ញៀវស្មៅសិប្បនិម្មិត។ យើងមិនសូវសាំ ហើយកីឡាករអាចមានរបួស ប៉ះពាល់ដល់ការប្រកួតក្រោយៗ»។
ការប្រកួតវេលាម៉ោង៧យប់នេះទាំងកីឡាករ និងក្រុមគ្រូបង្វឹកបានដាក់គោលដៅរក៣ពិន្ទុដើម្បីដំណើរឲ្យផុតវគ្គសន្សំពិន្ទុក្នុងពូល AFC Cup៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?