កីឡា
មុនជួបគ្នាល្ងាចនេះ លោកគ្រូ Teo ថា ក្រុមទ័ពល្អជាងបឹងកេតពេលប៉ះព្រៃវែង
លោក Clement Teo គ្រូបង្វឹកក្លិបបឹងកេតបានចាត់ទុកក្រុមក្រសួងការពារជាតិល្អជាងបឹងកេត បើប្រៀបធៀបនឹងទម្រង់លេងរបស់ក្រុមទាំងពីរពេលប្រកួតជាមួយក្រុមខេត្តព្រៃវែងកន្លងមក។

ក្នុងជំនួបសប្ដាហ៍ទី៦ វេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ក្លិបបឹងកេតបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមក្រសួងការពារជាតិដែលនឹងក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍មួយនាថ្ងៃសៅរ៍នេះ។
ក្នុងសន្និសទីសារព័ត៌មានមុនការប្រកួត លោក Clement Teo និយាយថា៖«ពេលនេះយើងកំពុងស្ថិតនៅក្នុងបច្ចុប្បន្ន ដូច្នេះយើងមិនត្រូវគិត និងលើកយករឿងប្រវត្តិជួបគ្នាពីអតីតកាលទេ។ ដូចជា Manchester United បានយកឈ្នះក្លិប Brighton ជាច្រើនក្នុងប្រវត្តិជួបគ្នា តែថ្មីៗនេះ Brighton បានឈ្នះ Man United ៣-០ វិញ។ ដូច្នេះប្រវត្តិជួបគ្នាមិនសំខាន់ទេក្នុងបាល់ទាត់ ពីព្រោះវាគ្រាន់តែជារឿងអតីកាល»។

ជួបគ្នា៦លើកចុងក្រោយ បឹងកេតបានឈ្នះ៥លើក ខណៈក្រសួងការពារជាតិបានឈ្នះតែ១លើកប៉ុណ្ណោះ។ លោក Clement Teo បានបន្ថែមថា ៖«គ្រប់ការប្រកួតទាំងអស់សុទ្ធតែលំបាក ពីព្រោះកម្រិតលេងក្នុងលីគកំពូលកម្ពុជាមានការផ្លាស់ប្តូរ និងអភិវឌ្ឍទៅមុខជាលំដាប់។ ខ្ញុំបានមើលការប្រកួតរបស់ក្រសួងការពារជាតិជាមួយក្រុមខេត្តព្រៃវែង។ ពួកគេគ្រប់គ្រងបាល់បានតិចមែន តែបង្កើតឱកាសរកគ្រាប់បាល់បានច្រើន។ ពេលយើង (បឹងកេត) លេងជាមួយព្រៃវែងគឺយើងធ្វើអត់បានល្អទេ ដូច្នេះខ្ញុំគិត ក្រសួងការពារជាតិល្អជាងយើង»។

កាលពីសប្តាហ៍ទី៣ បឹងកេត បានត្រឹមស្មើជាមួយ ក្រុមខេត្តព្រៃវែង ១-១ ខណៈសប្តាហ៍ទី៥កន្លងទៅ ក្រសួងការពារជាតិបានយកឈ្នះ ក្រុមខេត្តព្រៃវែង ដោយលទ្ធផល ០-៣៕

អត្ថបទ៖ រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ