កីឡា
វិសាខាចាញ់៣ប្រកួតជាប់គ្នា ខណៈគ្រូប្រាប់ក្រុមឲ្យប្រឹងបើចង់លេង AFC Cup
ជំនួបដ៏គួរឲ្យចាប់អារម្មណ៍ប្រចាំសប្ដាហ៍ទី៦ ក្លិបវិសាខា បានចាញ់ក្លិបព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ០-១ ដែលបានធ្វើឲ្យពួកគេចាញ់៣ប្រកួតជាប់គ្នាក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។

បរាជ័យ៣ប្រកួតចុងក្រោយគឺក្រោមថ្វីជើង បឹងកេត ៤-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ចាញ់ក្លិបភ្នំពេញក្រោន ១-០ នៅទឹកដីរបស់ខ្លួន និងចាញ់ព្រះខ័នរាជស្វាយរៀង ០-១ នៅទឹកដីរបស់ខ្លួនទៀត។
គ្រូបង្វឹកក្លិបវិសាខា លោក Simon Mcmenemy និយាយថា គោលដៅធំរបស់លោកមកដឹកនាំវិសាខាគឺការឈ្នះជើងឯកលីគកំពូលកម្ពុជា ដើម្បីបានទៅលេងក្នុងពានរង្វាន់ AFC Cup។ ដូច្នេះប្រសិនបើចង់ទៅលេងនៅពានរង្វាន់លំដាប់ទី២អាស៊ី ក្រុមរបស់លោកត្រូវតែប្រឹងប្រែងឲ្យខ្លាំង»។

ជំនួបរបស់ម្ចាស់ផ្ទះវិសាខា និងព្រះខ័នរាជស្វាយរៀងក្រោមក្រសែភ្នែកគាំទ្រផ្ទាល់ជិត២ពាន់នាក់បានបញ្ចប់ទៅដោយមានគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ បើទោះជាក្រុមទាំងពីរសម្រុកគ្នាទៅវិញទៅមកក៏ដោយ។ ការពិតនៅលើសង្វៀនឃើញថា ក្រុមម្ចាស់ផ្ទះបានព្យាយាមខ្លាំងដែរ ប៉ុន្តែមិនសូវបានស៊ុតមុខទីរបស់ព្រះខ័នរាជស្វាយរៀងឡើយ។ នៅវគ្គទី២ឱកាសល្អបំផុតបានកើតមានឡើងសម្រាប់ Jonata មួយទល់មួយជាមួយអ្នកចាំទី អោម ឧត្តម តែស៊ុតខុសទីទៅវិញ។

ផ្ទុយទៅវិញ ព្រះខ័នរាជស្វាយរៀងតាំងពីវគ្គទី១រហូតដល់វគ្គទី២បានបង្កើតឱកាសស៊ុតមុខទីរបស់វិសាខាបានច្រើន រហូតដល់នាទីទី៨២ទើបគ្រាប់បាល់កើតឡើងនៅពេលខ្សែប្រយុទ្ធឡាវ Bounphachan Bounkong ដូរចូល ហើយទទួលបានឱកាសបញ្ជូនបាល់ឲ្យ Marcus Haber ស៊ុតចូលតែម្តង។

រាល់ពេលដែលវិសាខាប៉ះក្រុមខ្លាំងនៅរដូវកាលនេះគឺរកមិនបានពិន្ទុទេ។ ចំណែកព្រះខ័នរាជស្វាយរៀងឈ្នះ៦ប្រកួតជាប់គ្នាក្នុងលីគកំពូលកម្ពុជារដូវកាលនេះ៕

អត្ថបទ៖ រតនា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម