កីឡា
ព្រះខ័នរាជស្វាយរៀងបន្តកំណត់ត្រាមិនចាញ់ ខណៈណាហ្គាវើលដ៍ស្មើគិរីវង់
ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តកំណត់ត្រាមិនដែលចាញ់ក្នុងការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ខណៈណាហ្គាវើលដ៍រកបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។

ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះដោយលទ្ធផល ០-១ នៅទឹកដីរបស់វិសាខាដើម្បីរកបាន៣ពិន្ទុពេញបន្ថែមទៀតក្នុងសប្តាហ៍ទី៦នេះនៃខេមបូឌានព្រីមៀរលីគ២០២៣-២៤។ គ្រាប់បាល់ជ័យជម្នះរកបានដោយខ្សែប្រយុទ្ធ Marcus Haber តាមរយៈការស៊ុតជើងស្តាំផុតដៃអ្នកចាំទី កែវ សុខសិលា នៅនាទីទី៨២ បន្ទាប់ពីកីឡាករឡាវទើបប្តូរចូល Bounphachan Bounkong បញ្ជូនឲ្យ។
តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀងបានបង្កើតកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នា រកបាន១៨ពិន្ទុ ឈរយ៉ាងរឹងមាំនៅកំពូលតារាង។

ម៉ោង៦ល្ងាចដំណាលគ្នានេះ ណាហ្គាវើលដ៍រកបានតែ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើ១-១ ជាមួយក្រុមបាតតារាង គិរីវង់សុខសែនជ័យ៕
អត្ថបទ៖ វីរបុតត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?