កីឡា
ចិនកំពុងឈ្នះមេដាយមាសនាំមុខគូប្រជែងដាច់ឆ្ងាយក្នុងកីឡាអាស៊ី២០២៣
គិតត្រឹមរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះកំពុងឈ្នះមេដាយដាច់ឆ្ងាយលើគូប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកឆ្នាំ២០២៣)។

អត្តពលិកចិនបានឈ្នះមេដាយសរុប៤៧គ្រឿង ក្នុងនោះ មាស៣០ ប្រាក់១២ និងសំរិទ្ធ៥។ បើគិតពីចំនួនមេដាយមាស ចិនកំពុងរកបានច្រើនជាងដៃប្រជែងដល់ទៅ៦ដងឯណោះ បើប្រៀបធៀបនឹងប្រទេសចំណាត់ថ្នាក់លេខ២ កូរ៉េខាងត្បូង ទើបឈ្នះមេដាយមាស៥ ប្រាក់៧ និងសំរិទ្ធ៦ សរុប១៨គ្រឿង។ ជប៉ុនឈ្នះមេដាយមាស៣គ្រឿង អ៊ូបេគីស្ថាន ឈ្នះមេដាយមាស២គ្រឿង ហុងកុងឈ្នះមេដាយមាស២គ្រឿង ហើយឥណ្ឌា ឆាយនីសតៃប៊ិ និងម៉ាកាវ ឈ្នះមេដាយមាសម្នាក់១គ្រឿងដូចគ្នា។

បើនិយាយពីប្រទេសតំបន់អាស៊ានវិញមាន៥ប្រទេសដែលមានឈ្មោះក្នុងតារាងមេដាយកីឡាអាស៊ី លើកទី១៩ដែរ ក្នុងនោះឥណ្ឌូណេស៊ី ឈ្នះមេដាយប្រាក់១ និងសំរិទ្ធ៣ វៀតណាម ឈ្នះមេដាយសំរិទ្ធ៤ ខណៈ ហ្វីលីពីន សិង្ហបុរី និងថៃ ឈ្នះមេដាយសំរិទ្ធម្នាក់១គ្រឿងដូចគ្នា៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?