Connect with us

កីឡា

កុមារីជិះស្គីអាយុ៩​ឆ្នាំឡើងដល់វគ្គផ្តាច់ព្រ័ត្រកីឡាអាស៊ីនៅចិន

បានផុស

នៅ

កីឡាការិនី​អាយុ​ទើប​៩​ឆ្នាំជម្រើស​ជាតិ​ហ្វីលីពីន Mazel Paris Alegado ត្រូវ​បាន​អ្នក​គាំទ្រ​នៅ​តំបន់​អាស៊ី​ចាប់​អារម្មណ៍​ខ្លាំង​​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារី Mazel Paris Alegado ជា​កីឡាការិនី​ជិះ​ក្តារ​​ស្គី​ជម្រើស​ជាតិ​ហ្វីលីពីន​បាន​ឡើង​ទៅ​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​វិញ្ញា​សានារី women’s park កាល​ពី​ថ្ងៃ​អាទិត្យ ទី២៤ ខែ​កញ្ញា។ កីឡាការិនី​វ័យ​ក្មេង​បំផុត​នេះ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​ការ​ប្រកួត​ជម្រុះ​ដោយ​ទទួល​បាន​ពិន្ទុ ៥៦.៩៥​ដើម្បី​បាន​កៅអី​មួយ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​បេក្ខនារី​ចំនួន​៨​នាក់​ត្រូវ​ប្រជែង​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ។

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ កីឡាការិនី​ជប៉ុន​ Hinano Kusaki ស្ថិត​នៅ​លេខ១​ដោយ​​ទទួល​បាន​៧៨.០៦​ពិន្ទុ ខណៈ​កីឡាការិនី​ម្ចាស់​ផ្ទះ​ចិន Mao Jiasi ស្ថិត​នៅ​លេខ​២​ដោយ​ទទួល​បាន​៧៧.០៦​ពិន្ទុ និង​កីឡាការិនី​ជប៉ុន Mei Sugawara លេខ​៣​ទទួល​បាន​៧៥.៣៣​ពិន្ទុ។

កុមារីអាយុ​៩​ឆ្នាំ​​រូប​នេះ​បាន​និយាយ​ថា ៖«ខ្ញុំ​រីក​រាយ​ខ្លាំង​ដែល​អាច​ចូល​រួម​ប្រកួត​កីឡា​ស្គីនៅ​កីឡា​អាស៊ី»។

កីឡាការិនី​ហ្វីលីពីន Alegado ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក នឹង​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​អង្គារ៍ ទី​២៦ ខែ​កញ្ញា​ស្អែក​នេះ​ដើម្បី​ស្វែង​រក​កំណត់​ត្រា​ល្អ​បំផុតសម្រាប់​ខ្លួន​នាង​ផ្ទាល់៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម