Connect with us

កីឡា

ក្រោយចែកផ្លូវគ្នាជាមួយគ្រូ Alistair Heath ក្លិបអង្គរថាយហ្គឺរនៅតែបន្តចាញ់

បានផុស

នៅ

អង្គរថាយហ្គឺរ ជា​ក្លិប​ទី១​ដែល​​បានប្រកាសចែកផ្លូវគ្នាជាមួយលោកគ្រូ​ Alistair Heath​ បន្ទាប់​ពី​រូបលោកដឹកនាំ​បាន​៤ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបញ្ចប់ភារិច្ចជាមួយលោក Alistair Heath ក្រុម​អង្គរថាយហ្គឺរ ​បាន​បន្តចាញ់២ប្រកួតជាប់គ្នា។ ក្នុង​នោះ​ពួកគេ​បាន​​ចាញ់​ព្រះខ័នរាជស្វាយរៀង ៥-២ និងចាញ់​ព្រៃវែង ២-១។ គិតត្រឹមសប្ដាហ៍ទី៦ អង្គរថាយហ្គឺរ រកបានតែ៣ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត៦លើក និង​កំពុង​ឈរ​លេខ​៩​នៃ​តារាង​ពិន្ទុ។

រដូវកាលថ្មីនេះ កម្រិតនៃការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា​កើនឡើងខ្ពស់​ ដែលជាហេតុធ្វើឲ្យការប្រកួត​តានតឹង ប៉ុន្តែ​ជា​មូលដ្ឋាន​គ្រឹះ​​​ធ្វើឲ្យក្លិប​របស់​កម្ពុជា​កាន់​តែ​រាំង​មាំ និង​​អ្នក​​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍។

អង្គរថាយហ្គឺរបានតែងតាំងលោក Kota Miyagi ជន​ជាតិ​ជប៉ុនជាគ្រូបង្វឹកថ្មី។ ក្រោមការដឹកនាំ​របស់គ្រូបង្វឹកថ្មី ក៏មិនទាន់អាចជួយឲ្យក្លិប​ទទួល​បាន​លទ្ធផល​ប្រសើរ​ឡើយ។ ពួក​គេ​នឹងត្រូវជូបភ្នំពេញក្រោន ដែលជាក្រុមខ្លាំងថែម​ទៀតនៅ​សប្តាហ៍​ទី​៧។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវគ្នាជាមួយលោក Alistair Heath ដែលជាគ្រូបង្វឹក​បានចូលដឹកនាំក្លិបអង្គរថាយហ្គឺរកាលពីខែធ្នូ ឆ្នាំ២០២១៕

អត្ថបទ៖ រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម